បងប្អូនមហាជនជាច្រើន ប្រាកដជាបានស្គាល់បុគ្គលម្នាក់ ដែលបានបង្កើតវិដេអូអប់រំជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសង្គម និងបានចូលរួម ការការពារវប្បធម៏ ព្រមជាមួយនិងការការពារព្រៃឈើ ។ លោកតាន់ គឹមសួរ ក៏ជាបុគ្គលម្នាក់ ដែលបានឡើងភ្នំឪរ៉ាល់ច្រើនដងមករួចមកហើយ ហើយលោកក៏បានឃើញរឿងរ៉ាវជាច្រើននៅលើភ្នំឪរ៉ាល់ផងដែរ។

បន្ទាប់ពីបានឡើងភ្នំជាច្រើនលើកច្រើនសា ពេលនេះលោកក៏មានគំនិតមួយ ដោយលោកបានឃើញសត្វខ្ទីងជាច្រើននៅលើភ្នំ ទើបលោកចង់ថតរូបសត្វខ្ទីង ទុកជាឯកសារហើយអ្វីដែលខ្វះខាតនៅពេលនេះ គឺកាមេរ៉ា ដែលជាកត្តាចាំបាច់បំផុត ព្រមជាមួយនិងថវិការ ជាច្រើនដើម្បីទិញវាយកមកប្រើ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា"តើពុកម៉ែបងប្អូនអាចចូលរួមជាមួយពួកយើងបានទេ? ពួកយើងត្រូវការកាមេរ៉ាប្រភេទនេះប្រហែលជា១០គ្រាប់យកទៅដាក់នៅខ្នងភ្នំឱរ៉ាល់ដើម្បីថតយករូបភាពសត្វខ្ទិង(ពួកយើងដើរប្រទះជំរកសត្វខ្ទិង ហើយឃើញមានច្រើនណាស់)និងសត្វកម្រផ្សេងៗជាច្រើនទៀត???"។







