ទឹកប្តូរនិស្ស័យ (ស្រា) បាននាំឲ្យចិត្តបង ហ៊ានធ្វើអំពើមិនល្អចំពោះអូន ធ្វើឲ្យអូនខូចចិត្ត ហ៊ានឈ្លោះប្រកែកជាមួយអូន រហូតឈានដល់...
-

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីទឹកប្ដូរនិស្ស័យ បានធ្វើឲ្យគាត់ផ្លាស់ប្តូរ លែងដឹងអ្វីល្អអ្វីអាក្រក់ ឈ្លោះប្រកែកជាមួយប្រពន្ធ រហូតយកចម្ពាមកៅស៊ូបាញ់ចំភ្នែក បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុងភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

បុរសជាប្តីរូបនោះមានឈ្មោះថា ញ៉ិប ញ៉ែម អាយុ៦៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ណក់ ហេវ អាយុ៥៧ឆ្នាំ រស់នៅភូមិ ត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

បើយោងតាមអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ជនបង្កផឹកស្រាស្រវឹង ហើយបានមករករឿងប្រពន្ធ ឈ្លោះប្រកែកគ្នា ទាញយកចម្ពាមកៅស៊ូបា.ញ់ទៅលើប្រពន្ធ ត្រូវចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់បែកគ្រាប់ភ្នែក។ 

ក្រោយពេលកើតហេតុ អ្នកជិតខាងបានដឹកជនរងគ្រោះជាប្រពន្ធតាមរថយន្ត បញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់ ៕