នៅថ្ងៃនេះ តំណាងលោក ផែង វណ្ណៈ បាននាំយកទុរេន និង ប្រាក់មួយចំនួន ទៅជូនដល់ប្អូនប្រុស ដែលបានលួចទុរេនម្ចាស់ចម្ការ ហើយត្រូវបានម្ចាស់ចំការ ទាមទារប្រាក់ចំនួន១ពាន់ដុល្លារនិងសម្រេចចិត្តថា មិនយកប្រាក់វិញ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំទៅលើពួកគាត់។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ ខ្ញុំបានប្រគល់ ទុរេន ចំនួន ១៥ គីឡូក្រាម និង ថវិកាមួយចំនួន ៦០ ម៉ឺនរៀល ជូនដល់ក្មួយៗ៣នាក់ ដែលឃ្លានទុរេនតែអត់លុយទិញបានលួចបេះផ្លែទុរេនគេ ១ផ្លែ ។ ក្មួយប្រុសម្នាក់ៗទទួលបាន ទុរេន ៥គីឡូក្រាម ថវិកា ២០ ម៉ឺនរៀល ។ តំណាងរបស់ខ្ញុំបានអប់រំ ណែនាំ បន្ថែមដល់ក្មួយៗទាំងបី ត្រូវកែប្រែខ្លួនអោយក្លាយជាក្មេងល្អ ហេីយត្រូវឈប់លួចគេតទៅទៀត ។

សកម្មភាពរបស់ខ្ញុំបាទមិនបានលេីកទឹកចិត្តចោរទេ តែជាសកម្មភាពមនុស្សធម៌ដែលបានធ្វើចំពោះជនក្រីក្រតែប៉ុណ្ណោះ" ។


ប្រភព៖ ផែង វណ្ណៈ