ឯកឧត្តម គួច ចំរើន ៖ «ស៊ូហត់នឿយ ដើម្បីប្រជាជនរបស់ខ្ញុំ ទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ រស់នៅដោយសម្បូរសប្បាយ ជីវភាពល្អប្រសើរ»
ឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តដ៏ល្អម្នាក់ បានជួយធ្វើឲ្យទីខេត្តព្រះសីហនុ មានភាពល្អប្រសើរឡើងវិញ ដោយលោកបានរៀបចំបានយ៉ាងល្អ មានផ្លូវស្អាត មានអនាម័យ ប្រព័ន្ធល្អ ពិសេសគឺលោកបានស្ថាបនាជាច្រើន តាំងពីលោកមកកាន់តំណែងនៅខេត្តព្រះសីហនុនេះ។

ទង្វើរដ៏ល្អរបស់លោក បានធ្វើឲ្យមហាជន មានការគាំទ្រ និងគោរពស្រលាញ់ លើរូបលោក គ្រួសាររបស់លោក និងមន្រ្តីគ្រប់គ្នា។ ទន្ទឹមនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ឯកឧត្តម គួច ចំរើន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ កាន់តែប្រឹងប្រែងធ្វើការបន្ថែមទៀត ដើម្បីឲ្យបងប្អូនរស់នៅក្នុងភាពសុខសាន្ត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារយ៉ាងខ្លីនិងមានអត្តន័យថា "«ស៊ូហត់នឿយ ដើម្បីប្រជាជនរបស់ខ្ញុំ ទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ រស់នៅដោយសម្បូរសប្បាយ ជីវភាពល្អប្រសើរ»"។





ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។