អ៊ុតឡើងម៉ាឆ្ងាញ់...ឃើញចាស់ៗចឹងទេ តែរឿងអ៊ុតអាប៉ោង ឡើងម៉ាឆ្ងាញ់របស់គាត់ដែលនឹង
បាត់ដំបង៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០១និង០០នាទីថ្ងៃ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក ផង សុភាព អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលតាម៉ឺន បង្រ្កាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង (អាប៉ោង)ដែលបានកើតឡើងនៅចំណុច ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ (ស្រី០៣នាក់) ព្រមទាំងដកហូតសម្ភារៈរួមមាន៖ ម៉ូតូចំនួន០៥គ្រឿង -ចានអាប៉ោង០១ ផ្តិលគម្របចានអាប៉ោង០១ -ប៉ាយចាក់អាប៉ោង០១, កន្ទេលក្រាល០១ ។ អ្នកលេងល្បែងស៊ីសងនេះ ត្រូវបាននគរបាលធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ហើយឱ្យវិលទៅលំនៅដ្ឋានវិញ ៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។