នៅញញឹមចេញទៀត...ជនសង្ស័យចំនួន០៥នាក់ រត់រួចម្នាក់ បន្ទាប់ពីធ្វើសកម្មភាពដេញតាមកៀរ និងស្រែកសម្លុតជនរងគ្រោះ ក្នុងគោលបំណង...
ស៊ីហៀង
-

ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ ក្នុងគោលបំណងឆក់ទូរស័ព្ទ តែមិនបានសម្រេច។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០៥នាក់ មានឈ្មោះថា៖

១.ឈ្មោះ គឹម លីន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាមេក្លោង(ឃាត់ខ្លួន)ទើបចេញពីពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

២.ឈ្មោះ យឿន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)ទើបចេញពីពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ពីបទ៖ ជួញដូរសារធាតុញៀន។

៣.ឈ្មោះសាត សំអាត ហៅជ្រួកភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុក

អង្គស្នួលខេត្តកណ្តាល(ឃាត់ខ្លួន)។

៤.ឈ្មោះស៊ុម ប៊ុនថុល ភេទប្រុសអាយុ១៩ឆ្នាំកម្មកររោងចក្រនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(ឃាត់ខ្លួន)។

៥.ឈ្មោះ ស៊ឹម រ៉ាវុធ ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរមិនពិត ប្រាកដនៅភូមិព្រៃមាន ឃុំព្រៃព្រច ស្រុកអង្គស្នួល

ខេត្តកណ្តាល (គេចខ្លួន)។

ចំណែកជនរងគ្រោះមានឈ្មោះថា ឈ្មោះថា ប៊ុនធឿន ភេទប្រុសអាយុ២៩ឆ្នំាមុខរបរសន្តិសុខព្រលានយន្តហោះភ្នំពេញ នៅភូមិព្រៃគោ ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ម៉ូតូ០៣គ្រឿង៖

១.ម៉ូតូម៉ាក Exciter ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ាស៊ីនលេខ 393484 លេខតួ375266។

២.ម៉ូតូម៉ាកសង់010 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP-7053 លេខតួនិងលេខម៉ាស៊ីន8459082 ជា

របស់ជនសង្ស័យ ជិះធ្វើសកម្មភាព។

៣.ម៉ូតូម៉ាកZOOMER Xពណ៌ សលាយខ្មៅ១គ្រឿងស៊េរី020 ពាក់ស្លាកលេខភ្នំពេញ1HU-5860លេខ

ម៉ាស៊ីន5101154 (របស់ជនរងគ្រោះ)។

សភាពរឿងហេតុ នៅមុនពេលកើតហេតុនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២.០០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាកZOMER X ចេញពីកន្លែងធ្វើការ នៅព្រលានយន្តហោះភ្នំពេញតែម្នាក់ឯងគោលបំណងមកផ្ទះ។ប៉ុន្តែពេលមក ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង០៥នាក់ ជិះម៉ូតូ០២គ្រឿង ដេញតាមកៀររួចស្រែកសម្លុត ជនរងគ្រោះឲ្យឈប់តែជនរងគ្រោះមិនព្រមឈប់ ហើយជនសង្ស័យ បានធាក់ ម៉ូតូ០៣ជើងតែមិនដួលដោយ ម៉ូតូជនសង្ស័យគៀបមុខក្រោយ ពេលនោះជនរងគ្រោះបង្កើនល្បឿនទៅឈប់កន្លែងលក់24ម៉ោងហើយស្រែកឲ្យគេជួយផងៗទើប អ្នកលក់រត់ចេញមក ជនសង្ស័យក៏ត្រឡប់ក្រោយគេចខ្លួន។ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល