កូនប្រុសជើងល្អ លួចកាបូបលុយម្តាយមីង យកទៅស៊ីចាយ ម្តាយបង្កើតអស់ទ្រាំ ក៏បានរត់ទៅ...
ស៊ីហៀង
-

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២០ បុរសម្នាក់ត្រូវឃាត់ខ្លួន ក្រោយម្តាយរត់ទៅប្តឹងសមត្ថកិច្ច បន្ទាប់ពីកូនប្រុសលួចយកកាបូបលុយម្តាយមីងទៅស៊ីចាយ សើចសប្បាយនៅខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះថា ថន ប៊ុនធីម ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប (មានសារធាតុញ ៀន)។

បើតាមការឲ្យពីលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនគណ្តាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្រ្តីម្នាក់ ដែលមានឈ្មោះថា វ៉ាន់ ដានី ហៅ ពៅ ភេទ ស្រីអាយុ៣៦ឆ្នាំរស់នៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បានតេប្រាប់ទៅម្តាយបង្កើតរបស់ជនសង្ស័យខាងលើថា កូនរបស់ខ្លួនបានលួចយកកាបូបលុយពណ៌ សូកូឡាទៅបាត់ហើយ ដោយនៅក្នុង ២៤០០ដុល្លារ លុយខ្មែរ៨០ម៉ឺនរៀល ចិញ្ចៀនលោហៈធាតុពណ៌លឿង ០៣វង់ ក្រវិលលោហៈធាតុពណ៌លឿង០១ គូ ប្លង់ដី០១ កាតធនាគារ០៣ អត្តសញ្ញាណ ប័ណ្ណ០១សន្លឹក ប័ណ្ណសំគាល់យានយន្ត០២ ប័ណ្ណបើកបរ០១ ខណៈពេល ដែលម្ដាយមីងទុកកាបូបចោលនៅក្នុងបន្ទប់ ទើបម្តាយបង្កើតឈ្មោះ រឿង ស៊ីណាតអាយុ៤១ឆ្នាំរស់នៅភូមិវាល សង្កាត់គោកចក សម្រេចចិត្តប្តឹងទៅសមត្ថកិច្ច។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនដោយចាយវាយអស់មួយចំនួន និងបានទុកនៅជាមួយ នៅមិត្តភក្កិឈ្មោះ ហើម ហៅប៉ោ មិនស្គាល់ត្រកូលរស់នៅភូមិ មណ្ឌល៣ សង្កាត់ ស្លក្រាម ទុកសម្រាប់ទិញម៉ូតូ។ បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវតតាមច្បាប់៕

ប្រភព៖ srpostnews