អុញនោះ ឯកឧត្តម ជុំ កុសល ហួសចិត្តរឿងបុរសម្នាក់ យកលុយ 500$ ទៅប្តូររយកប្រាក់រៀល បែរជាមានការកាត់អស់50$ ហើយលោកបន្តទៀតថា....
-

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។

                                                                 ឯកឧត្តម ជុំ កុសល

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ជុំ កុសល បានធ្វើការបង្ហោះឲ្យដឹងអំពីបញ្ហាទាក់ទងទៅនិងការផ្អាកទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យ៉ាងដូច្នេះថា ៖ ជនឱកាសនិយមមួយចំនួនឆ្លៀតប្រើប្រាស់ឱកាសនេះទាញយកផលប្រយោជន៍ខ្លួនឯងហួសហេតុ ។ ព្រឹកមិញស្តាប់វិទ្យុABC FM107.50MHz មានបុរសម្នាក់បានផ្តល់ព័ត៌មានរបស់ខ្លួនមកថា ៖ គាត់បានយកប្រាក់ដុល្លារអាមេរិកចំនួន500$ទៅប្តូរយកប្រាក់រៀល បែរជាមានការកាត់អស់50$ មានន័យថា គិតជាប្រាក់រៀលជាមួយប្រាក់ដុល្លារឲ្យបានតែត្រឹម450$ប៉ុណ្ណោះ ។ នេះបានចំជាជនឱកាសនិយមមែន ។

ឯ ក្រដាសប្រាក់ដុល្លារ1$ 2$ និង 5$ ធនាគារជាតិធ្វើការតែជាមួយធនាគារឯកជនទេ ឯនៅលើទីផ្សារគឺមានចរន្តជាធម្មតា ។ ប៉ុន្តែបែរជាអាជីវករខ្លះបដិដេធទៅវិញ ។ សូមបងប្អូនកុំទាន់នាំគ្នាឈានទៅដល់ការមិនទទួលយកអី ព្រោះធនាគារជាតិមិនបានប្រកាសឲ្យឈប់ទទួលឯណា ? ៕