ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់អតីតបុគ្គលិកសណ្ឋាគារ ដឺ ហ្រ្កេត ឌ្យូក នៃក្រុមហ៊ុន Regency Company Limited មានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីមកបើកប្រាក់អត្ថប្រយោជន៍។
ក្រុមការងារក្រសួង នឹងបើកថវិកាជួបបុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃដល់សាមីខ្លួន ថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ដែលមានទីតាំងស្ថិតនៅអគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុគ្គលិកត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖
១.កាតសម្គាល់ខ្លួនជាបុគ្គលិកក្នុងក្រុមហ៊ុន (ច្បាប់ដើម)
២.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន (ច្បាប់ដើម និង ភ្ជាប់ជាមួយច្បាប់ថតចម្លង)
៣.សៀវភៅការងារ ឬ ប័ណ្ណសមហាជិក ប.ស.ស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)
៤. ក្នុងករណីបុគ្គលិកណាម្នាក់ទទួលមរណភាព ភាគីដែលជាប្តី ឬ ប្រពន្ធ ត្រូវភ្ជាប់មកជាមួយឯកសារ (១) (២)និង(៣) ដែលបានរៀបរាប់ខាងលើ និងភ្ជាប់មកបន្ថែមជាមួយនូវ៖
ក. សំបុត្រមរណ ភាពរបស់បុគ្គលិក (សេចក្តីចម្លងសំបុត្រមរណ ភាព)
ខ. សំបុត្រអាពាហ៍ពិពាហ៍ ឬ សៀវភៅគ្រួសារ (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)
គ. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន អ្នកមកបើកជំនួស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)
អាស្រ័យហេតុនេះ បុគ្គលិកក្រុមហ៊ុនទាំងអស់ មេត្តាជ្រាបជាព័ត៏មាន៕