បង្គាក្លាសេមានចាក់បញ្ចូលចាហួយ ជាង ១១ តោនត្រូវបានកម្ទេចចោលនៅព្រឹកនេះ...
ស៊ីហៀង
-

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៩កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មន្រ្តីអគ្គនាកដ្ឋាន ក.ប.ប. បានធ្វេីការដុតកម្ទេចចោល បង្គាក្លាសេ ចំនួន ៤៤៩ កេស ស្មេីនឹង ១១,២២៥ គីឡូក្រាម នៅទីលាន ចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មេីសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។ 

សូមបញ្ជាក់ផងដែរថា នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផ្នែកបទល្មេីសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។

បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូល សារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF