ទ្រព្យសម្បត្តិបងប្អូនខ្មែររស់នៅទីក្រុង ឡុងប៊ិច រងការខូចខាតពីការធ្វើបាតុកម្ម ស្ថាតទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីអំពាវនាវ ថា...
ស៊ីហៀង
-

ភ្នំពេញ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីអំពាវនាវ ថា៖

១. ស្ថាតឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលព័ត៏មានអំពីការខូចខាតធុរៈកិច្ច (Business) និងទ្រព្យសម្បត្តិរបស់បងប្អូនខ្មែរយើងមួយចំនួននៅទីក្រុង ឡុងប៊ិច (Long Beach) ដោយបាតុកម្មហិង្សា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ។ ស្ថានទូតសូមចូលរួមសំដែងការសោកស្តាយចំពោះការខូចខាតនេះ ហើយមានការព្រួយបារម្ភថា ករណីបែបនេះ ក៏អាចកើតមានផងដែរចំពោះបងប្អូនខ្មែរយើងនៅតាមទីក្រុងផ្សេងៗទៀត។

២. នៅចំំពោះមុខសភាពការណ៍ដែលកំពុងច្របូកច្របល់ និងហានិភ័យដែលអាចកើតមានពីបាតុកម្មតវ៉ាដែលកំពុងរីករាលដាល និងកាន់តែមានភាពហិង្ សា នៅតាមបណ្តាទីក្រុងនានានៅសហរដ្ឋអាមេរិក ស្ថានទូតសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ សិស្ស និងនិស្សិតខ្មែរទាំងអស់ដែលកំពុងរស់នៅ/ ស្នាក់នៅ/ សិក្សា នៅសហរដ្ឋអាមេរិក សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិ ដូចខាងក្រោម៖

- ស្ថិតនៅឲ្យបានឆ្ងាយពីការជួបជុំ ឬ ប្រមូលផ្តុំនានា ទោះបីក្រោមរូបភាព ឬ មូលហេតុអ្វីក៏ដោយ 

- ជៀសវាង និងព្យាយាមកាត់បន្ថយឲ្យបានច្រើនបំផុតការចេញទៅខាងក្រៅ ។ ក្នុងករណីចាំបាច់ ត្រូវប្រកាន់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺនិងហានិភ័យជាយថាហេតុបណ្តាលពីបាតុកម្ម។

- សូមគោរពឲ្យបានខ្ជាប់ខ្ជួនតាមបំរាមគោចរ និងបំរាមនានា របស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។

- ក្នុងករណីមានអាសន្ន សូមទាក់ទងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។

- ក្នុងករណីត្រូវការប្រឹក្សាយោបល់ ឬ ព័ត៏មានផ្សេងពីស្ថានទូត ឬ ស្ថានកុងស៊ូលកិត្តិយ។

សូមទំនាក់ទំងតាមលិខិតនៅក្រោមនេះ ៖