កុំភ្លេចបើកទឹកទុកផង...រដ្ឋាករទឹកស្វយ័ត្នភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ក្នុងខណ្ឌដង្កោ
-

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម ចំនួន០១ទីតាំង លើចិញ្ចើមផ្លូវលេខ៣៩D ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៦០D កែងនឹងផ្លូវលេខ៣៩D ដល់ផ្លូវលេខ៤៣D នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ 

ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា០៤ម៉ោង គឺគិតចាប់ម៉ោង២០និង០០នាទី ដល់ម៉ោង២៤និង០០នាទីយប់ និងអាធ្វើឲ្យខូចគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។