បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ែវ អុី បានបង្ហោះសារពីជីវិតដល់ក្រលំបាករបស់ខ្លួន ក្រោយពីចាញ់បោក ការលួងលោមរបស់បុរសជនជាតិចិន រហូតមានកូនមួយ ហើយក៏រត់ចោលនាងបាត់ ទុកឲ្យនាងរស់នៅយ៉ាងកណ្តោចកណ្តែង ជាមួយកូន គ្មានអ្វីហូប គ្មានប្រាក់បង់ថ្លៃផ្ទះជួលឲ្យគេ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា "គាត់ជាមនុស្សស្រីខ្លួនតែមួយចាញ់បោកពាក្យលួងលោមរបស់មនុស្សប្រុសម្នាក់ដែលជាជនជាតិចិន សន្យាថាស្រឡាញ់នាងនឹងមេីលថែនាងតែតាមការពិត បានបោកប្រាស់ខ្លួនប្រាណនាងតែប៉ុណ្ណោះ ....! កូនកេីតមកត្រូវឪពុករត់ចោល គ្មានទីពឹង ជីដូនកាត់កាលចោលមិនទទួលស្គាល់ ...! សម្រាលកូនបាន ២ថ្ងៃ ពេទ្យអោយចេញព្រោះគ្មានថវិការអោយថ្លៃសម្រាល .... អាហារក៏គ្មានគ្រប់គ្រាន់ សម្ភារៈកូនក៏គ្មានគ្រប់គ្រាន់ ......! ខ្ញុំនឹងមិត្តភក្ត័ក្រុមកាងាររបស់ខ្ញុំគ្មានអ្វីច្រេីនទេមានតែទឹកចិត្តបន្តិចបន្តួច រួមជាមួយអង្ករ២០គីឡូជូនបងស្រីគ្រាន់ពិសារ ????? សូមជួយបងស្រីផងគាត់ពិបាកខ្លាំងណាស់ ហេីយសរសៃខ្ចីស្របពេលប្តីរត់ចោល ម្តាយក៏បោះបង់ចោលតែលតោលគ្មានអ្នកទីពឹងមេីលថែរទេសូមអ្នកទាំងអស់គ្នាមេត្តាប្រណៃជួយបងស្រីម្នាក់បន្តិចផងព្រោះគាត់គ្មានទីពឹងឯណាទេសព្វថ្ងៃនៅផ្ទះជួលមិនមានលុយបង់ផ្ទះទៀត ...! ???បេីអាចជួយ shareអោយអ្នកដែលគាត់មានចិត្តបុណ្យបានឃេីញផង??❤️️លេខទូសព្ទរបស់បងស្រីផ្ទាល់ 096 835 5524"។



មានវិដេអូ៖
ប្រភព៖ ស៊ែវ អុី