សូមបងប្អូនប្រុងប្រយ័ត្ន...ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ បានស្លា.ប់ភ្លាមៗ បន្ទាប់ សាកថ្មទូរស័ព្ទមើលរឿងភាគបណ្តើរ ក្នុងបន្ទប់ទឹក
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ស្រ្តីដែលរងគ្រោះរូបនោះមានឈ្មោះថា រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ (កំពុងមានផ្ទៃពោះ៤ខែ) ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែក បុរសជាប្តីឈ្មោះរឿង សារីម អាយុ៣៥ឆ្នាំ ។

ប្អូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា​ នៅថ្ងៃកើតហេតុនាងបានទូរស័ព្ទ រកបងស្រីរបស់នាងជាច្រើនលើក ច្រើនសារមកហើយ តែមិនមានអ្នកលើកទាល់តែសោះ ដោយមានការសង្ស័យ រូបនាងក៏បានទៅមើល ។ ពេលទៅដល់បន្ទប់ជួលដែលបងស្រីនាងស្នាក់ រូបនាងក៏បានស្រែកហៅបងស្រី តែហៅយ៉ាងណាក៏មិនបើកដែរ ធ្វើឲ្យនាងមានអារម្មណ៍កាន់តែភ័យ ក៏ហៅបងប្អូនដែលលនៅជិតនោះ ជួយគាស់ទ្វារមើល ក៏បានឃើញបងស្រីរបស់នាង ដេកផ្កាប់មុខមាន ឱបរ៉ូឡូខ្សែភ្លើងដែលមានដាក់សាកថ្មទូរស័ព្ទនៅក្នុងបន្ទប់ទឹក ស្លា. ប់ទៅហើយ ទើបបង្កឲ្យការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យកន្លែងកើតហេតុ និង កោសល្យវិច័យស ពស្ត្រីរងគ្រោះ រួចបញ្ជាក់ថា ស្រី្តរងគ្រោះពិតជាបានស្លា. ប់ដោយសារតែការឆក់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតវិញ៕