ប្រទេសអ៊ីតាលីបើកព្រំដែនឡើងវិញជាមួយ និងប្រទេសបារាំង
ស៊ីហៀង
-

ប្រទេសអ៊ីតាលីធ្លាប់ជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃទ្វីបអឺរ៉ុប ប៉ុន្តែនៅពេលនេះទីក្រុងរ៉ូមកំពុងរាយការណ៍អំពីការថយចុះចំនួនករណីថ្មី។ ចំនួនអ្នកស្លា.ប់នៅក្នុងចក្រភពអង់គ្លេសបានកើនលើសចំនួនអ្នកស្លា.ប់នៅក្នុងប្រទេសអ៊ីតាលីដែលបច្ចុប្បន្នស្ថិតនៅលំដាប់ទី ៦ ក្នុងពិភពលោកទាក់ទងនឹងការឆ្លង។

ប្រទេសអ៊ីតាលីកំពុងបើកព្រំដែនរបស់ខ្លួនជាមួយប្រទេសបារាំងនៅក្នុងទីក្រុង Ventimiglia នៅថ្ងៃពុធនេះដោយរំពឹងថានឹងមានភ្ញៀវទេសចរមកពីតំបន់ Schengen ខណៈដែលប្រទេសនេះមានការរឹតត្បិតលើការឆ្លងមេរោគនេះ។ ចាប់ពីពេលនេះតទៅអ្នកទេសចរនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសអ៊ីតាលីដោយមិនចាំបាច់ដាក់ឱ្យស្ថិតនៅដាច់ឆ្ងាយដោយឡែកនោះទៀតទេលើកលែងតែពួកគេបានធ្វើតេស្ត៍រកមេរោគវីរុសឬមានទំនាក់ទំនងជាមួយអ្នកឆ្លងមេរោគ។

មានវិដេអូ៖


សម្រួលអត្ថបទដោយ៖ SOEUR.

ប្រភព ៖  sputniknews