នៅក្នុងរបាយការណ៍ស្តីពីការធ្វើកោសល្យវិច័យចុងក្រោយស្តីពីការស្លាប់របស់ George Floyd វាត្រូវបានគេរកឃើញថាគាត់បានធ្វើតេស្តវិជ្ជមាននូវវីរុស Covid-19 ។
ទោះយ៉ាងណាយោងទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនអំពីបញ្ហានេះមិនមែនជាកត្តារួមចំណែកដល់ការស្លាប់របស់គាត់ទេ។ ការធ្វើកោសល្យវិច័យសាកសពដែលត្រូវបានចេញដោយការិយាល័យពិនិត្យវេជ្ជសាស្ត្រ Hennepin County បាននិយាយថា Floyd «គាត់បាត់បង់ជីវិតនៅពេលប៉ូលីសបានចាប់ខ្លួនគាត់ ។ ហើយគាត់ត្រូវបានគេយកមកសង្គ្រោះក្នុងមន្ទីរសង្គ្រោះបន្ទាន់ Hennepin (HHC) ប៉ុន្តែមិនអាចសង្គ្រោះបានទេ។
យោងតាមរបាយការណ៍បានអោយដឹងថា Floyd ក៏មានជំងឺក្រិនសរសៃឈាមនិងជំងឺបេះដូងខ្ពស់, ឆាប់ស្រវឹងហើយបានប្រើថ្នាំមេតំហ្វេតាមីននិងកញ្ឆា។
របាយការណ៍បន្ថែមត្រូវបានចេញនៅថ្ងៃច័ន្ទ (ទី ១ ខែមិថុនា)ដោយមេធាវីរបស់ក្រុមគ្រួសាររបស់ Floyd ដែលបានរៀបរាប់អំពីការស្លាប់របស់ Floyd ថាជាមនុស្សឃាត។ បើនិយាយ ឲ្យ ចំទៅការស្លាប់របស់គាត់គឺបណ្តាលមកពី“ ការចាប់ខ្លួនដែលធ្វើឱ្យគាត់មានការពិបាកដកដង្ហើម ដែលធ្វើឱ្យ សរសៃឈាមបេះដូងរបស់គាត់ដើរមិនមានភាពងាយស្រួលអំឡុងពេលដែលប៉ូលីសសង្កត់ ក គាត់ជាប់ប្រហែល៨នាទីជាង ។
អតីតមន្រ្តីប៉ូលីស Minneapolis គឺលោក Derek Chauvin ត្រូវបានកោះហៅអោយជាប់ចោទពីបទឃាតកម្មកំរិតដំបូង។ បច្ចុប្បន្នគាត់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយអចេតនាកំរិតទី ២បន្ថែមទៀត រួមទាំងសហស៊ីវិករបស់គាត់៣ក៏ត្រូវបានចោទប្រកាន់ផងដែរ។
សម្រួលអត្ថបទដោយ៖SOEUR
ប្រភព worldofbuzz