សពយោធិនកម្ពុជា ដែលគ្របដណ្តប់ដោយទង់ជាតិ អង្គការសហប្រជាជាតិបានត្រូវបានធ្វេីពិធីគោរពវិញ្ញាណក្ខន្ធ នៅទីក្រុងបាម៉ាកូ ប្រទេសម៉ាលី ។

នៅថ្ងៃទី ៤ មិថុនា ២០២០ នៅទីក្រុងបាម៉ាកូ ប្រទេសម៉ាលី ឯកឧត្តម ប្រេសិតពិសេស តំណាង អគ្គលេខាធិការ របស់ អ.ស.ប ប្រចាំប្រទេសម៉ាលីនិង ជាប្រធានបេសកកម្មMINUSMA លោក Mahamat Saleh Annadif និងជាតំណាងប្រទេស ឆាដ

ឧត្តមសេនីយ៍ឯក Dennis Gyllensporre អគ្គមេបញ្ជាការបេសកកម្ម MINUSMA ជាតំណាងប្រទេសស៊ុយអែដ ឧត្តមសេនីយ៍ត្រីIssougfou Yacouba អគ្គស្នងការប៉ូលីស MINUSMA ជាតំណាងប្រទេសនីស៊ែ លោកវរៈសេនីយ៍ឯក តំណាងកងទ័ពម៉ាលី FAMA ជាប្រទេសម៉ាលី រួមទាំងនាយទាហាន នាយទាហានរង និងពលទាហានបានគោរពវិញ្ញាណក្ខន្ធ និងពិធីជូនដំណើរសព លោក វរសេនីយ៍ឯក ស សាវី និងសព វរសេនីយ៍ទោ GUILLEN ALFARAO Carlos Moises ប្រទេសអែលសាវ៉ឌ័រ ដែលលោកទាំង២បានស្លាប់ដោយសារជម្ងឺcovid 19 កាលពីថ្ងៃទី២៩ ឧសភា ២០២០៕
ប្រភព កងកម្លាំងមួកខៀវ






