ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២០ ជាងកាត់សក់ម្នាក់ ត្រូវបាននគរបាលចាប់វាយខ្នោះ បន្ទាប់ពីលង់ស្នេហ៍យុវតីជាសិស្សសាលាមិនទាន់គ្រប់អាយុម្នាក់តាមរយៈហ្វេសប៊ុកហើយ ឈានទៅណាត់គ្នាផឹកស៊ី លុះស្រវឹងនាំគ្នាទៅរួ មភេ ទក្នុងផ្ទះសំណាក់បានសម្រេចត្រូវបានម្តាយខាងស្រីប្តឹងចោទប្រកាន់ពីបទចាប់បំពានសេពសន្ថវៈ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ២៨៥ សងា្កត់បឹងកក់១ ខណ្ឌទួលគោក។

បុរសម្នាក់ខាងលើមានឈ្មោះថា អ៊ុក តុលា អាយុ៣១ឆាំ្ន មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួលក្រុម៥ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកយុវតីជាសិស្សសាលាមានអាយុ១៧ឆាំ្ន ។

បើយោងតាមការសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួននិងក្មេងស្រីបានទាក់ទងគ្នាតាមរយៈហ្វេសប៊ុក ហើយក៏បានណាត់គ្នាផឹកស៊ីនៅផ្ទះកាត់សក់ ដល់ពេលស្រវឹងហើយនោះ នៅយប់ម៉ោង១២ ក៏បាននាំគ្នាទៅដេកផ្ទះសំណាក់មួយកន្លែង បន្ទាប់ពីបាត់កូនស្រីមិនឃើញមកផ្ទះវិញ គ្រួសារខាងស្រីបានទៅដាក់ពាក្យបណ្តឹង និងធ្វើការតាមដានតាមរយៈGPS ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

បើយោងតាមការប្រាប់ឲ្យដឹងពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅយប់នោះ បន្ទាប់ពីផឹកស្រវឹងវង្វេងបាត់ស្មារតី នាងពុំបានដឹងថា ជនសង្ស័ួដឹកនាងចូលផ្ទះសំណាក់នោះទេ ស្រាប់តែដឹងខ្លួនវិញដោះអាវអស់ពីខ្លួន។ ចំណែកបុរសរូបនេះ បានឲ្យដឹងថា គាត់មិនបានបង្ខិតបង្ខំចាប់បំពាននោះទេ គឺពួកគាត់បានស្រលាញ់គ្នា ហើយនាំគ្នាទៅដេកផ្ទះសំណាក់។ បុរសរូបនោះបានបន្តទៀតថា ពួកគាត់ទាំងពីរនាក់បានស្រលាញ់គ្នារយៈពេល១ខែមកហើយតាមរយៈហ្វេសប៊ុក នៅយប់នោះ គាត់ចង់ជូននាងទៅផ្ទះដែរ តែនាងមិនទៅហើយថា ទៅក្រៅក៏បាននាំគ្នាទៅដេកផ្ទះសំណាក់តែម្តង៕