អ្នកនាងទ្រី ដាណា​ ថា ព្រឹកឡើងញញឹមឲ្យច្រើនដង ចាំចាប់ផ្ដើមធ្វើការ វានឹងធ្វើឲ្យអ្នកស្រស់ស្រាយ កុំចង់ត្រឡប់ទៅជាក្មេងអី មិនអាចទៅរួចទេ តែត្រូវ...
-

ម្ចាស់ហាងពេជ្រ និងមាស ទ្រី ដាណា បានបង្ហោះសារថា "ធ្លាប់ឃើញអ្នកពិបាកចិត្តខ្លះ គាត់ថា ចង់ត្រលប់ទៅក្មេងម្ដងទៀត ទៅម៉េចរួច មិនអាចត្រលប់ក្រោយទេ បានត្រឹមតាគិតហ្នឹង ??? ហើយបើទៅមិនរួចដដែល គិតនាំខាតពេលធ្វើអី ទៅធ្វើខ្លួនឱ្យដូចក្មេងៗ សប្បាយបែបក្មេងៗហ្មងទៅ ??។

ខ្ញុំរាល់ថ្ងៃ លែងគិតថាចង់ទៅជាក្មេងហើយ តែប្រឹងធ្វើការ ប្រឹងរកស៊ី ហើយក៏ប្រឹងសប្បាយឱ្យដូចក្មេងៗដែរ តែមិនទាន់ចាស់ណាស់ណាផង,​? ប្រឹងទៅ រកស៊ី ធ្វើការ កុំដកដៃ ហើយបែងចែកពេលវេលា សប្បាយខ្លះ កុំស្ត្រេសពេក ចឹងទើបវាមានន័យ បើសប្បាយរហូតក៏មិនបានដែរ អត់មានលុយចាយទេ ?។

អ្នកណាមិនពិបាក អ្នកណាមិនហត់នោះ តែសំខាន់ សួរថាយើងពេញចិត្តអត់ យើងប្រឹងអស់ពីកម្លាំងនៅ ហើយយើងចេះបែងចែកពេលវេលាច្បាស់អត់? កុំតឹងតែងពេក ព្រឹកឡើង ញញឹម ៥ដងសិន ចាំចាប់ផ្ដើមធ្វើការ វាស្រស់ស្រាយ ???។

ប្រភព៖ ទ្រី ដាណា Dana Try