ជើងនេះខាតមិនស្ទើរទេ លោកចោរ ! ធ្លាប់តែលួចគោ លួច ក្របីអ្នកភូមិបាន យប់មិញមកលួចម្តងទៀត មានអីរត់ចោលស្បែកជើងបាត់ ....
ស៊ីហៀង
-

(កំពង់ធំ)៖ មួយរយ:នេះនៅក្នុងទឹកដីស្រុកសន្ទុកមានករណីចោរលួចគោក្របី៣ទៅ៤ករណីទៅហើយតែមិនដែលរកឃើញមកវិញទេតែលើកនេះចោរបានលួចគោរចំនួន៥ក្បាល របស់ប្រជាពលរដ្ឋ ពីក្នុងក្រោលតែម្ចាស់គោរសហ:កាណ៍ជាសម្ថកិច្ចឃើញគ្រប់ចំនួនចំណែកលោកចោរ២នាក់បានផ្តួលម៉ូតូចោលរត់ផះក្រញ៉ាំ ។

ករណីអំពេីលួចគោក្នុងក្រោល..នេះបានកើតឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោប្រហែល១:៤០នាទីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចគោចំនួន៥ក្បាលនៅចំនុចទួលស្ពឺភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក របស់ ឈ្មោះ ផង់ ចាន់ថាត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ករណីនេះកំលាំងជំនាញអធិការស្រុកបានសហការជាមួយម្ចាស់គោតាមរកឃើញវិញគ្រប់ចំនួន។ មុខសញ្ញាបានជិះម៉ូតូ០១គ្រឿងមានគ្នាពីរនាក់ចេញពីកន្លែងហ្វូងគោនោះកំលាំងសម្ថកិច្ចបានដេញតាមជនសង្សយ័ៗបានផ្តួលម៉ូតូរត់គេចខ្លួនបាត់ ដែល មានចំងាយប្រហែល១គីឡូម៉ែត្រពីក្រោលគោ ។ ករណីនេះកំលាំងជំនាញកំពង់ធ្វើការស្រាវជ្រាវមុខសញ្ញានិងកសាងសំនុំរឿងនីតិវិធី ៕ ប្រភព៖ ស្ទឹងសែនប៉ុស្តិ៍