មិនបាត់តុបតែងខ្លួនច្រើន សាមញ្ញៗ ក៏អ៊ីវ៉ា មើលទៅនៅតែស្រស់ស្អាតខ្លាំង
ស៊ីហៀង
-

ភ្នំពេញ​៖ តារាចម្រៀងវ័យក្មេងកញ្ញា អ៊ីវ៉ា ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ដោយសារតែទឹកដមសំលេងដ៏ពិរោះរបស់កញ្ញា ទើបធ្វើឲ្យអ្នកស្តាប់ គេស្តាប់ហើយមិនជិនណាយ ។ បើនិយាយពីការតុបតែងវិញ តារាចម្រៀងវ័យក្មេងរូបនេះ ចូលចិត្តតែងខ្លួនបែបសុភាពៗ ដែលធ្វើឲ្យអ្នកមើល មើលទៅមិនឆ្គងភ្នែក ។

ទោះបីជាមួយរយៈចុងក្រោយមកនេះ ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈបន្តិចមែន តែនាងនៅតែទទួលបានប្រជាប្រិយភាពពីសំណាក់ហ្វេនៗនៅតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។

កាលពីពេលថ្មីៗនេះ កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាត សើចសប្បាយរីករាយ ជាមួយប្អូនស្រី ដែលបង្ហាញថា កញ្ញាពិតជាក្តីសុខខ្លាំងណាស់ក្នុងពេលនេះ ។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានសម្តែងការរិករាយ និងចូលចិត្តជាខ្លាំង ព្រោះថាស្នាមញញឹម ដែលចេញពីចិត្ត មិនមានគ្រប់ពេលនោះទេ៕