ខ្លាំងបាត់ផលិតនៅហ្នឹងម៉ង?...បង្ក្រាបទីតាំងផលិត​គ្រឿ.ងញៀ.ន នៅ​ក្នុង​ខុន​ដូ​​មួយកន្លែងនៅ​ខណ្ឌ​បឹង​កេងកង...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើផេកផ្លូវការរបស់ មន្ទីរប្រឆាំងគ្រឿ.​ងញៀ.ន បានឲ្យដឹងថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿ. ងញៀ. ន បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីកែឆ្នៃ ជួ.ញដូ. រ គ្រឿ. ងញៀ. នដោយខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោង២០ម៉ោង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០)របស់ មន្ទីរប្រឆាំងបទល្មើស គ្រឿ.ងញៀ. ន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា . លោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាប នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ០៤នាក់:

១- ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។

២- ឈ្មោះ HE YI RI ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។

៣- ឈ្មោះ ZHANG JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។

៤- ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

ចាប់យកវត្ថតាង :

- កេតាមី. ន ៥កញ្ទប់ធំ ទម្ងន់ប្រមាណ ០៥គីឡូក្រាម ។

បន្ទាប់មកបានបន្តទៅឆែកឆេរខុនដូ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

* លទ្ធផល"ចាប់យកវត្ថុតាង" :

- សារធាតុប្រភេទ កេតា.មី.​ន ២កញ្ចប់ធំ ទម្ងន់ប្រមាណ២គីឡូ ។

- ឧបករណ៍កៃឆ្នៃ និងសារធាតុគី.មីផ្សំជាច្រើន

☆ សរុប :

១• ឃាត់ជនសង្ស័យ ៤ នាក់(ប្រុស)ជនជាតិចិន

២• សារធា.តុញៀ.នប្រភេទកេតា. មី.នប្រមាណ ៧គីឡូក្រាម ។

៣• ឧបករណ៍កែឆ្នៃ និងសារធាតុគីមីផ្សំជាច្រើនមុខ ៕

មានវិដេអូ៖


ប្រភព៖​ Anti-Drug Department