បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ ជាសិស្ស ដែលបានវិលត្រឡប់មកពីប្រទេសថៃ ពេលនេះគាត់បានជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ
ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតត្រូវបានព្យាបាលឱ្យជាសះស្បើយបន្ថែម និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃទី០៧ ខែមិថុនា។ គិតថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១២៦នាក់ ក្នុងនោះជាសះស្បើយ១២៤នាក់,កំពុងសម្រាកព្យាបាល២នាក់ និងគ្មានករណីស្ លាប់ទេ។
អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង។ បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។