ចេះតែធ្វើបែបនេះទៅរួច ឯកឧត្តម គួច ចំរើន លោកខំប្រឹងទាំងយប់ ទាំងថ្ងៃ ដើម្បីកំចាត់សំរា តែមើលទង្វើររបស់បុគ្គលម្នាក់នេះចុះ បោះសម្រាមអត់មានរអៀសដៃអីបន្តិចសោះ...មានវិដេអូ
-

សំរាមគឺជាបញ្ហាមួយដ៏ធំមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស ហើយសំរាម ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាព មនុស្សយើងផងដែរ ព្រោះតែសារធាតុរបស់ថង់ ឬ ជ័រ ។ ដោយឡែកនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ខេត្តព្រះសីហនុយើង កាន់តែស្រស់ស្អាត ឡើងទៅហើយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកដើរលេងកំសាន្ត ។ តែក៏មានមនុស្សមួយចំនួនតូចនៅតែមិនយល់ និងមិនព្រមចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីកំចាត់ចោលនៅបញ្ហាទាល់តែសោះ។

តួយ៉ាងដូចជាទង្វើររបស់បុគ្គលម្នាក់នេះអញ្ចឹង គាត់បានបោះចោលសំរាម គ្មានសណ្តាប់ធ្នាប់ ដែលជាបញ្ហាធ្វើឲ្យប្រទេសខ្វះអនាម័យ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា "សូមប្រិយមិត្ត កុំយកជាគំរូតាម ទម្លាប់អាក្រក់ក្នុងសង្គម

នេះគ្រាន់តែជាការព្រមានមួយ បើសិនជានៅតែបន្ដសកម្មភាពបែបនេះទៀត រដ្ឋបាលក្រុង និងស្ថាប័នជំនាញ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ ។

មិនព្រមចូលបង់សេវាប្រមូលសំរាម តែលួចយកសំរាម មកចោលនៅទីសាធារណៈដោយគ្មានគិតពិចារណា ។

មានវិដេអូ៖