រួសរានឡើង!​​រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម សូមប្រញាប់...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹង ទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីពីការជំរុញការបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរួសរាល់មកបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រហូតដល់ខែឧសភា ឆ្នាំ២០២០រួចរាល់ហើយ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូចនិកផ្សេងៗ ។ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងឲ្យបានទាន់ពេលវេលាកំណត់នៅឡើយ។

ចំពោះបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានី នឹងចេញលិខិតអញ្ជើញ រលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិដានការមួយចំនួន ដូចខាងក្រោម៖

១. បញ្ចេញបញ្ជីឈ្មោះ អ្នកមិនទាន់បានបង់ថ្ងៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ

២. កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសវាកម្មជាបណ្ដោះអាសន្ន

៣. អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។