អស្ចារ្យណាស់ កូនខ្មែរ ! លោកតា ខៀវ ណាវី វ័យ ៦៥ឆ្នាំ មានគំនិតច្នៃប្រឌិតខ្ពស់ បានកាត់ធុងសាំង មកបង្កើតជារថយន្តធុនតូច និងមានតែ១គ្រឿងប៉ុណ្ណោះនៅប្រទេសកម្ពុជា
-

កំពង់ចាម ៖ លោកខៀវ ណាវី វ័យ៦៥ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានគំនិតច្នៃប្រឌិតខ្ពស់ ដោយបានកាត់ធុងសាំង មកបង្កើតជារថយន្តធុនតូច ងាយស្រួល ជិះជាង ម៉ូតូ ហើយរថយន្តប្រភេទនេះមានតែ១គ្រឿងប៉ុណ្ណោះនៅប្រទេសកម្ពុជា។

លោក ខៀវ ណាវី បានបញ្ជាក់ នៅរសៀល ថ្ងៃ ទី ៧ មិថុនា ២០២០ ថា រថយន្តកែច្នៃធុនតូច ១ គ្រឿង ត្រូវបានផ្សំឡើងពី ធុងសាំង ម៉ាស៊ីន ម៉ូតូ C100 កូរ៉េ ដោយត្រូវបានដំឡើង ក្នុងចុងឆ្នាំ ២០១៩ និង រួចរាល់ ក្នុង ឆ្នាំ ២០២០នេះ ដោយចំណាយ ទឹកប្រាក់ ប្រមាណជាង ១.០០០ ដុល្លារ ដែលស្នាដៃរបស់គាត់តែម្នាក់គត់ សម្រាប់ ជិះនៅក្នុងក្រុងកំពង់ចាម និង ទៅចំការ នៅ ឯទន្លេ បិទ ស្ថិត ក្នុងស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។

បុរស ចំណាស់នេះ បន្តថា ក្នុងពេលដែល គាត់បាន បង្កើតឡើង រួចរាល់ ដំបូង គឺបានជិះ សាកល្បង ផ្លូវជិតៗប្រសិនណាបើមាន បញ្ហា អ្វីមួយនោះ គាត់ នឹងដោះដូរ ភ្លាមៗ ។ រថយន្ត ធុនតូច នេះដែលបាន កែ ចនៃ ឡើងដោយដៃ សុទ្ធសាធតែម្តង ហើយជិះ បានចំនួន ២ នាក់ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កន្លងទៅថ្មី ៗក៏មានក្រុមហ៊ុនរថយន្ត មួយនៅ រាជធានី ភ្នំពេញ បានចុះមកពិនិត្យមើលរថយន្ត ដែល គាតបាន ដំឡើង និង សូម យក ទៅ តាំងពិព័រណ៍នៅ រាជធានី ភ្នំពេញដែរ តែគាត់មិនបានឆ្លើយតបនោះ ទេ ។

ជាមួយនឹងរថយន្តកែច្នៃនេះ គាត់ក៏ស្នើសុំឲ្យក្រសួង សាធារណការ និង ដឹក ជញ្ជូន ជួយចេញ ស្លាកលេខឱ្យរថយន្ត គាត់ ផង ដែរ ដើម្បីងាយស្រួលធ្វើ ចរាចរណ៍នៅក្នុងក្រុង កំពង់ចាម និង ជិះទៅកាន់កន្លែង ផ្សេង ៗ ទៀត ។  រថយន្តធុនតូចដែលមានភាពទាក់ទាញនេះដែលជាស្នាដៃររណស់កូនខ្មែរនេះនល្អ ត្រូវមានឧកញ៉ា ម្នាក់នៅរាជធានី ភ្នំពេញមាន គោលបំណងចង់កម្មង់ទិញចំនួន ១០គ្រឿង ដោយក្នុងមួយគ្រឿង តម្លៃ ២.៥០០ ដុល្លារ ដែលធ្វើទៅស្អាតច្នៃឡើងពីម៉ាស៊ីន auto ។

ជាទស្សនៈវិស័យ លោក ខៀវ ណា វី ថា បើមាន ក្រុមហ៊ុន ណាមួយ ចង់បណ្តាក់ទុន ដំឡើងរថយន្ត ដូចដែល គាត់បានកែច្នៃ នេះ គឺគាត់ស្វាគមន៍ជានិច្ច ហើយនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ព្រមទាំងសំរិតសំរាំងឲ្យបន្ថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះ ក្នុងតំបន់។  សូមបញ្ជាក់ថារថយន្តធុនតូចទើបតែមាន មួយគ្រឿងនេះ គឺ មាន លក្ខណៈ ដូចទៅ នឹងរថយន្តដែរដោយ អាចបើក ទៅមុខ និង រ៉ឺ យ៉ែថយក្រោយ ក៏បាន ឬ បត់បែនបានដោយងាយស្រួល ហើយ រថយន្តទី២ ដែលគ្រោងដំឡើងក្នុងពេលខាងមុខ និងដាក់ម៉ាស៊ីន ប្រើលេខ អូតូ តែម្តង ដោយប្រើពេលប្រមាណជា១ ខែទេ នឹងរួចរាល់ហើយ ។

ជាបទពិសោធន៍កន្លងមក នៅក្នុងរបបប៉ុលពត គាត់ជាអ្នកកែច្នៃ ម៉ាស៊ីនទឹកប្រើធ្យូងមកប្រើសាំង និង ពីម៉ាស៊ីនប្រើ ម៉ាស៊ូតមក ប្រើ ចំហាយទឹក៕ ប្រភព៖ សារព័ត៌មាន ហង្សតូច