បងស្រីចិត្តធម៏ ស្រីអូន បាននាំយកថវិការចំនួន ៨០លានរៀល ជួយដល់កូនៗនៅក្នុងអង្គការ ដែលរងគ្រោះ ដោយសារតែស្នាដៃ...មានវិដេអូ
-

ប្រិយមិត្តប្រាកដជាបានស្គាល់ បងស្រីចិត្តធម៏ ស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា និងជាម្ចាស់គណនីហ្វេសប៊ុក "ស្រីអូន សម្រស់ធម្មជាតិ" ។ គ្រប់គ្នាតែងតែបានឃើញ ពីសកម្មភាពនានា ក្នុងជួយដល់ជនទីទាល់ក្រ ចាស់ជរា លោកតាធាក់ស៊ីក្លូ និងមានជាច្រើនទៀត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ បងស្រីក៏បានទៅជួបប្អូនៗតូចៗ ដែលនៅអង្គការ Afesip Cambodia គ្រប់គ្រងដោយលោកស្រី ម៉ម សុម៉ាលី ។ អង្គការនេះបានជួយដល់ក្មេងស្រីរងគ្រោះជាច្រើន ដែលបានរងគ្រោះដោយសារស្នាដៃលោកឪពុក និងអ្នករស់នៅជិតខាង បានធ្វើបា.បផ្លូវចិត្តរបស់ពួកគាត់។

នៅក្នុងគណនីហ្វេសប៊ុករបស់បងស្រីអូនបានរៀបរាប់ថា "សូមដាក់អារម្មណ៍នឹកស្រម៉ៃរូបភាពបងប្អូនហ្នឹងយំដូចគ្នាពេលស្ដាប់បទ ជំនោរជីវិត ជីវិតពិតកូនស្រីម្នាក់ដែរកំពុងអង្គុយច្រៀងអោយបងប្អូនស្ដាប់????នៅពេលដែរយេីងគិតថាយេីងពិបាក តែជីវិតកូនៗកំសត់ ពិបាក ត្រូវទទួលទារុណកម្មដូចធ្លាក់នរកទាំងរស់ នេះមានរឿងព្រៃផ្សៃជាច្រេីនដែលខ្ញុំមិនអាចនិយាយប្រាប់បងប្អូនអស់? ?នេះជាហេតុដែលខ្ញុំទទួលចិញ្ចឹមកូនៗរងគ្រោះដោយការរំលោ.ភបំពាន និង ជួញដូរអស់មួយជីវិត?? ??ថ្ងៃនេះមានការដូរជូនកូនស្រីទាំង120នាក់ ចំនួន20000$ សំរាប់ការសិក្សា?????? ជូនបុណ្យផងបងប្អូន??"។

ការវា យប្រហារផ្លូវចិត្តអស់ទាំងនេះ ពិតជាធ្វើឲ្យក្មេងស្រីរងគ្រោះ គាត់ពិបាននិងរស់ខ្លាំងណាស់ រហូតមានអ្នកខ្លះស្ទើរតែបាត់បង់សតិម្តងទៅហើយ ដោយការរំលោ. ភបំពានរបស់អស់លោក។ ក្មេងស្រីម្នាក់ ដែលត្រូវឪពុកធ្វើបា ប គំរា .ម មិនឲ្យប្រាប់ អ្នកណា ព្រមទាំងយកសាំងចាក់ ចង់សម្លា ប់បំបិតមាត់ថែមទៀតផង។ តើលោកជាឪពុកបែបណា ម្តាយបែបណាដែលហ៊ានធ្វើបានកូនរបស់ខ្លួនបែបនេះ? តើមនុស្សដូចជាពួកលោកសមរស់នៅលើផែនដីមួយនេះទេ? ម្តាយលក់កូន ឪពុករំលោ. ភ បំពានលើកូន ធ្វើដូចជាកូនមិនមែនជាមនុស្ស ឬគ្រាន់តែជារបស់ដែលអ្នកចង់ធ្វើអ្វីលើរូបនាងអ្វីក៏បាន។​

មានវិដេអូ រៀបរាប់ពីក្តីឈឺចាប់របស់កូន៖