កូនគេកូនយើង ទាំងព្រឹកតែម្តង ! រថយន្តក្រុង ក្រុមហ៊ុនអូរខុង បើកធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលឲ្យស្លា ប់ក្មេងប្រុស ២ នាក់ និងរងរបួសធ្ងន់ស្រាល សរុបចំនួន...
-

ឧត្តរមានជ័យ ៖ នៅវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នា​ ក់ចរាចរមួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូ(៩៦~៩៧) ត្រង់ ចំណុចស្ពានអូរតាមែង ស្ថិតនៅភូមិអូរតាមែង -ឃុំ- ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយរថយន្តក្រុង ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ បើកធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលឲ្យស្លា ប់ក្មេងប្រុស ២ នាក់ និងរងរបួសធ្ងន់ស្រាល សរុបចំនួន ២២ នាក់ ។

ប្រភព៖ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង