ប្រពន្ធបងអើយអូនលំបាកខ្លាំងហើយ អង្គុយពីព្រឹកទល់យប់ យប់ទល់ព្រឹកមិនងើបសោះ ទាល់តែសមត្ថកិច្ចទៅទាន់ ទើបអូនព្រមងើបចេញពីវង់ បងសូមខ្លាចអូនហើយ
-

​កំពង់ធំ​៖​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្តកំពង់ធំ​ បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ ​ចំនួន​០១​ករណី​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ កាលពី​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ។​

​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥​នាក់​(​ស្រី​)​និង​ដកហូត​វត្ថុ​តាង​រួម​មាន​ បៀ​ចំនួន​០២​ហ៊ូ​,​គ្រាប់​ខ្លា​ឃ្លោក​ចំនួន​៤៥​គ្រាប់​,​ គម្រប​ចំនួន​០៣​ ចានថ្ម​ចំនួន​០៦,​កម្រាល​ចំនួន​០១,​ហាន​តោ​​ចំនួន​០១​សន្លឹក​,​ប្រាក់​រៀល​ចំនួន​៤៧៥០០​រៀល​។​

សមត្ថកិច្ចបានឲ្យដឹងថាក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ ពី​លោក​ឧត្តមសេនីយ៍​​ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ កម្លាំង​ការិយាល័យ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ជាមួយ​កម្លាំង​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ ឈ្មោះ​ ឆឹង​ សឿ​ន​ ភេទ​ស្រី​ ក្នុងភូមិ​ស្រ​យ៉ូ​វ​ជើង​ សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​ 

លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ចំពោះករណីខាងលើ សមត្ថកិច្ច​ នាំ​យក​មនុស្ស​ និង​វត្ថុ​តាង​ ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ ដើម្បី​សាកសួរ​ បាន​សុំ​គោលការណ៍​ ថ្នាក់ដឹកនាំ​​ធ្វើ​កិច្ចសន្យា​ អប់រំ​ ណែនាំ​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​ ហើយ​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕