ទូច ស៊ុននិច ត្រូវបានផលិតកម្មមួយ ទម្លាយចរិកពិតគ្មានសល់ កាលពីកញ្ញា ប្រលូកក្នុងវិស័យសិល្បៈ
-

ភ្នំពេញ៖ កាលពីប៉ុន្មានមុននេះ មានផលិតកម្មចម្រៀងមួយ ដែលបានបង្ហោះសារ ពីអារម្មណ៍ពិត របស់អតីតតារាចម្រៀង ទូច ស៊ុននិច ដែលជាតារាចម្រៀងសំនៀងផ្អែម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ទាំងក្រៅ និងក្នុងប្រទេស ។ អតីតតារាចម្រៀងរូបនេះ ត្រូវឃ្លាតឆ្ងាយពីវិស័យសិល្បៈ ជាយូរមកហើយ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ផលិតកម្ម អង្គរវត្ត" បានបង្ហោះសារថា "Help like and share ?? រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះគឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត . នៅថ្ងៃទីមួយខ្ញុំបានជួបឳពុករបស់នាង ថ្ងៃទីពីរគាត់បាននាំក្មួយស្រីតូចស្រីនិចមកជួបនឹងខ្ញុំតាមកាលសំណូរពររបស់ដែលខ្ញុំចង់ជួបនាង . នាងមានចារិតសុភាព ឈជិតឳពុកញញឹមយ៉ាងស្រស់មិនមានវាចាអ្វីទាំអស់ ។ 

គ្រូសារមួយដែលមិនមែនជាគ្រួសាសម្បិត្តមហាសាលមែនពិត ប៉ុន្តែរគឺជាគ្រួសារដ៏មានសុភមង្គលដ៏គួឲ្យគោរពនឹងជាទីរាប់អាន ដែលយើងរាល់គ្នាចង់បានមកធ្វេីជាមិត្តភក្ក័ . គ្រួសារដែលរស់នៅដោយក្រឹតវិនយ័របស់ព្រះយ៉ាងពិតប្រាកដ . មានសេចក្ដីស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត . ខ្ញុំបានជួបនឹងឳពុលរបស់នាងប៉ុន្មានដងដែលកាល 7 ឫ 8 ឆ្នាំមុន នៅStockton in California . ខ្ញំនឹកនាងជានិច្ច ? រូបថតនេះខ្ញុំថតជាមួយនាងនឹងឳពុករបស់នាងនឹងនាងនារីរត្ធគុន្ធានៅ South Carolina USA ,May God Continue Bless all her family as well forever ?????"។

ប្រភព៖ ផលិតកម្ម អង្គរវត្ត