ទើបតែទិញខុនដូក្តៅ ពេលនេះម៉ូលីកា បង្ហាញផ្ទះដ៏ធំស្គឹមស្កៃ ដែលត្រៀមសម្រាប់ពេលសម្រាលកូនរួច
-

ភ្នំពេញ៖ ទោះបីជាជួបបញ្ហានៅក្នុងរង្វង់គ្រួសារ ឬ ប្តីលួចទៅមានស្រីក្រៅផ្ទះ ចោលប្រពន្ធនិងកូន ឲ្យរស់នៅក្នុងភាពលំបាកវេទនា​ រកកោះរកត្រើយមិនឃើញក្តី តែចំពោះអ្នកនាង​ ម៉ូលីកា នៅតែខំប្រឹងមើលថែកូននៅក្នុងផ្ទៃ របស់ខ្លួន ប្រឹងរកលុយ ទាំងពោះធំ ទិញខុនដូ​ ទិញផ្ទះ មិនសំងំកើតទុក្ខ ធ្វើឲ្យអ្នកដទៃមើលមកខ្លួនថាទន់ជ្រាយនោះទេ គេប្រឹងក្បត់ យើងប្រឹងរកលុយ ទុកសម្រាប់កូនយើង ទោះថ្ងៃក្រោយទៅគ្មានគេក៏យើងអាចឈរបានយ៉ាងរឹងមាំតទៅថ្ងៃមុខ។

អតីតតារាស្រីម្នាក់ បន្ទាប់ពីដឹងថាប្តីរបស់ខ្លួន យកលុយដែលខ្លួនខំប្រឹងស្រែកជំទាលឡាយលក់ឡេរាល់ថ្ងៃទៅគេងជាមួយស្រីក៏ដោយ មនុស្សស្រីម្នាក់នៅតែរឹងមាំ ធ្វើឲ្យមនុស្សម្នាក់ដែលយើងស្រលាញ់ ដែលយើងទុកចិត្ត គិតថាគេស្មោះត្រង់នឹងយើងរហូត គេងក៏សុខ បាយក៏មិនបាន ពេលឃើញយើងរស់នៅយ៉ាងមានក្តីសុខជាកូន។

កាលពីពេលថ្មីៗនេះអ្នកនាង បានបង្ហោះរូបភាពផ្ទះវីឡាធំស្គឹមស្កៃ សម្រាប់ត្រៀមពេលនាងសម្រាលកូនរួច និងបានចូលមករស់នៅ ដើម្បីយកសេរីសួរស្តី ជាមួយនឹងផ្ទះថ្មី ។ គ្រាន់តែឃើញអ្នកនាងបង្ហោះរូបភាពផ្ទះបែបនេះ ធ្វើឲ្យមហាជន ជាច្រើនមានការកោតសរសើរ អ្នកនាង ដែលខំប្រឹងទាំងយប់ទាំងថ្ងៃ រហូតមុខរបរជោគជ័យ និងមានផ្ទះរស់នៅយ៉ាងធំស្គឹមស្កៃបែបនេះ៕