ភ្នំពេញ ៖ ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនម៉ូដែលត្រកូល A គឺ OPPO A92 កាលពីថ្មីៗនេះ។ បន្ទាប់ពីក្រុមហ៊ុន OPPO បានដាក់សម្ពោធរួចមក គឺសង្កេតឃើញថា ម៉ូដែលថ្មីនៃត្រកូល A រូបនេះពិតជាទទួលបានការគាំទ្រយ៉ាងភ្លក់ទឹក ភ្លក់ដី នឹកស្មានមិនដល់មែន។ ហើយក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការនោះផងដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសឲ្យអតិថិជន ក៏ដូចជាហ្វេនៗ OPPO ធ្វើការកក់ទុកមុននូវស្មាតហ្វូន OPPO A92 ផងដែរ។
បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសកក់ទុកមុន OPPO A92 ជាផ្លូវការក្នុងរយៈពេល 2ថ្ងៃ កន្លងមកនេះ គឺសង្កេតឃើញថា ទាំងតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO ទាំងអស់ទូទាំងប្រទេសកម្ពុជា គឺពិតជាសប្បាយ និងមមាញឹកយ៉ាងខ្លាំង តាំងពីព្រឹករហូតដល់យប់ ក្នុងការទទួលអតិថិជនយ៉ាងច្រើន ដែលបានអញ្ជើញមកជាវ និងសួរព័ត៌មានពីស្មាតហ្វូន OPPO A92 ដោយសារតែស្មាតហ្វូនត្រកូល A ម៉ូដែលចុងក្រោយនេះមកជាមួយនឹងលក្ខណៈពិសេសៗ និងសមត្ថភាពអស្ចារ្យលំដាប់ A គ្រប់ពេល។ ក្នុងនោះរួមមាន៖ កាមេរ៉ា 4គ្រាប់ ទំហំធំរហូតទៅដល់ 48MP ដែលអាចថតរូបបានច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់។ កម្លាំង និងល្បឿនខ្លាំង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់បាន និងចង់សាកពីកម្លាំងរបស់ OPPO A92 នេះ។
បើសម្រាប់កម្លាំង និងល្បឿនរបស់វិញមិនធម្មតាមែន គឺជម្រុញឲ្យបើកកម្មវិធីច្រើនក្នុងពេលតែមួយដោយមិនបារម្ភរឿងគាំងឡើយ។ ចំណែកឯកម្លាំងថ្មវិញ គឺធំរហូតដល់ 5000mAh គឺអាចលេងម៉ាអស់ចិត្ត ដោយមិនបារម្ភកំពុងលេងសុខៗអស់ថ្មរលត់ពាក់កណ្តាលទី ទូរស័ព្ទក៏មិនឆាប់ក្តៅឡើយ បើប្រើធម្មតាល្មមៗបានរហូតដល់មួយថ្ងៃកន្លះ។ OPPO A92 ផ្តល់ជូននូវគុណភាពល្អ លក្ខណៈសម្បត្តិពិសេសៗ លំដាប់ A កាមេរ៉ាថតស្អាតកម្រិតអាជីព ល្បឿនរលូនត្រូវចិត្ត រ៉េមក៏ធំ ទំហំផ្ទុកទិន្នន័យក៏ធំ តម្លៃញាក់សាច់ត្រឹមតែ 279$ ព្រមទាំងទទួលបានកាដូជាច្រើនមានកំណត់ពីក្រុមហ៊ុន OPPO ថែមទៀតផង និងត្រឹមតែរយៈពេលកក់ទុកមុនប៉ុណ្ណោះ ។
អ្វីដែលទាក់ឱរា គឺលក្ខណៈពិសេសម៉ាអេម រូបរាងក៏លំដាប់ តម្លៃត្រូវចិត្តអ្នកប្រើ ពណ៌ទាក់ភ្នែកចែងចាំ កាមេរ៉ា AI 4គ្រាប់ លំដាប់ A កម្រិតអ្នកថតរូបអាជីព ជាមួយនឹងកម្លាំងម៉ាស៊ីន ដែលដំណើរការលើបន្ទះឈីប Snapdragon 665 ភ្ជាប់នូវអង្គស៊ីភីយូកម្រិត Octa-core 64bit ជាមួយប្រព័ន្ធល្បឿន Kryo260 ល្បឿន 2.0GHz និង 1.8GHz រត់យ៉ាងរលូនជាមួយនឹង RAM 8GB + ROM128GB រួមផ្សំនឹងថាមពលថ្មខ្លាំងកប់ 5000mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយ បាញ់ហ្គេមមិនប្រណី។ ចំណុចក្តៅដែលរឹតតែរំភើបជាមួយតម្លៃផ្អើលទីផ្សារត្រឹមតែ 279$ ជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់ A សម្រាប់ការកក់ទុកមុន សរុបមានតម្លៃរហូតដល់ 100ដុល្លារ រួមមាន កាតាប ស្ពាយ ពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត បាសBluetooth កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងស៊ីមកាត
ស្មាត Brown លេខល្អ ជាមួយនឹងគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ ចាំអង្គាល់!
បើតាមសម្តីរបស់ តំណាងចែកចាយ និងម្ចាស់ហាងធំៗជាច្រើនស្ទើរគ្រប់ខេត្តក្រុង គឺមានអតិថិជនចាប់អារម្មណ៍និងកក់ទុកច្រើនពេករហូតធ្វើឲ្យ OPPO A92 អស់ពីស្តុក កក់ទុកលើសចំនួនដែលម្ចាស់ហាងរំពឹងទុក និងមិនមានទូរស័ព្ទគ្រប់បំពេញតម្រូវការអតិថិជនតែម្តង។ ដូចនេះហើយទាំងម្ចាស់ហាង ទាំងតំណាងចែកចាយទាំងអស់បានសំណូមពរឲ្យក្រុមហ៊ុនពន្លឿនក្នុងការផ្គត់ផ្គង់ និងនាំចូលឲ្យកាន់ទាន់ពេលឆាប់មានទូរស័ព្ទចូលស្តុកវិញ។
ទោះជាយ៉ាងណា ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ដោយសារតែបញ្ហារីករាលដាលនៃជំងឺ Covid-19 នេះទើបបណ្តាលឲ្យសង្វាក់ផលិតកម្ម ការនាំចូល ការចែកចាយរបស់ក្រុមហ៊ុនមានការយឺតយ៉ាវ និងផលិតមិនទាន់ពេលវេលាដែលបានកំណត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានខិតខំដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះមិនឲ្យអតិថិជន ក៏ដូចជាអ្នកគាំទ្រ OPPO ទាំងអស់ខកបំណងឡើយ។ ក្រុមហ៊ុន OPPO ក៏មិនភ្លេចអរគុណដល់អតិថិជន និងមិត្តអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនទូរស័ព្ទដៃ OPPO តាំងពីដើមរហូតមកដល់ពេលនេះ។ ក្រុមហ៊ុនសង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តការគាំទ្រនូវស្មាតហ្វូនគ្រប់ម៉ូដែលដែលកំពុងមានលក់នៅទីផ្សារ ពិសេសបងធំ OPPO A92 នេះតែម្តង។
សូមបញ្ជាក់ម្តងទៀតថា ដោយសារតែស្មាតហ្វូនត្រកូល A រូបនេះមានសមត្ថភាពលំដាប់ A គ្រប់ពេល និងល្បីរន្ទឺខ្លាំងនៅក្នុងបណ្តាប្រទេសអាស៊ីរួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ទើបធ្វើឲ្យស្មាតហ្វូន OPPO A92 មានចំនួនកក់កើនឡើងហួសពីការស្មាន។ ដូចនេះ ប្រសិនបើមានចំណាប់អារម្មណ៍អតិថិជន និងអ្នកគាំទ្រ ទាំងអស់ សូមរួសរាន់បន្តកក់ទុកមុន ឬសួររកស្តុកនៅតាមបណ្តាហាងលក់ទូរស័ព្ទ OPPO ដែលនៅជិតលោកអ្នកបំផុតឲ្យបានលឿនជៀសវាងអស់ស្តុកម្តងទៀត ក៏ព្រោះតែសន្ទុះនៃការគាំទ្រ ក្នុងទីផ្សារប្រទេសកម្ពុជាខ្លាំងមិននឹកស្មានដល់ OPPO A92 ទទួលបានការគាំទ្រ និងពេញនិយមហួសពីការស្មាន ជាមួយនឹងកាមេរ៉ាថតស្អាត រ៉េមធំ រ៉មធំ ទំហំថ្មធំ រាងឡូយច្រឡឹងៗ ពណ៌ប្លែកជាមួយនឹងពន្លឺផ្កាយប្រដេញចែងចាំង ពោលគឺគុណភាពលើសពីតម្លៃ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖