សម្តេចព្រះមហាក្សត្រី ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០.០០០ដុល្លារអាមេរិក និងម៉ាសចំនួន ៥០០ ជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម
ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៥០០ ជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ស្ថិតក្នុងរាជធានីភ្នំពេញ ព្រមទាំងបានព្រះរាជទានដល់កូនចៅអ្នកជម្ងឺដែលមកពិនិត្យព្យាបាលចំនួន ២០០នាក់ ដោយម្នាក់ៗទទួលបាន ម៉ាសក្រមា១ ក្រមា១ និងសាប៊ូអុិមប្រេស១ដុំ។
ប្រភព៖ Royal du Cambodge
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។