ប្លែកភ្នែក ពេលឃើញអូន​ ហ្វា គ្រងឈុតបុរាណ រឹតតែស្រស់ស្អាត ទ្វេរដង
-

ភ្នំពេញ៖ អតីតបវរកញ្ញា Miss Cosmos World កាលពីឆ្នាំ ២០១៨ កញ្ញា ហ្វា ហ្វា ពេលនេះនាងកាន់តែមានសន្ទុះនៅក្នុងវិស័យសិល្បៈជាងពេលមុនៗ និងត្រៀមថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់ ព្រោះតែសម្រស់ដ៏ស្រស់ផូរផង់របស់កញ្ញា បានធ្វើឲ្យមហាជន ពិតជាចាប់អារម្មណ៍ខ្លាំងណាស់។

ហ្វា ហ្វា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងណាស់ឡើង ពេលដែលនាងតុបតែងខ្លួនក្នុងឈុតបុរាណ ។ កន្លងមកបងប្អូនធ្លាប់តែឃើញតារាស្រីរូបនេះ ស្លៀកពាក់បែបស៊ីវីល័យ ស៊ិចស៊ី តែម្តងនេះ មកមើលពីសម្រស់របស់ហ្វា ហ្វា ក្នុងឈុតបុរាណវិញ រឹតតែអស់ទាស់ គ្រប់គ្នាលាន់មាត់សរសើរយ៉ាងព្រងព្រៀត ថាស្អាតគ្មានទាស់។

មិនត្រឹមតែជាតារាវ័យក្មេងដែលមានសម្រស់ស្រស់សោភានោះទេ ហ្វា ហ្វា ក៏ធ្លាប់ជាស្រ្តីតំណាងឲ្យស្រ្តីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ កាលពីឆ្នាំ២០១៨ ផងដែរ៕

ប្រភព​៖  Mirror Studio & photography