ទុក្ខសោកមិនទាន់រសាយអស់ផង អ្ននាង ខាត់ សុឃីម ក្តៅស្លឹកត្រចៀក ចំពោះអ្នកវិភាគដ៏មហិមា និងកំពូលអ្នកថ្លៃថ្នូទាំងឡាយដែលមើលងាយអ្នកនាង ព្រោះតែ...
ស៊ីហៀង
-

ដូចដែលបងប្អូនប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា បានបាត់បង់លោកឪពុក លាវ ខាត់ ទៅ ទាំងចិត្តនឹកស្មានមិនដល់ ទាល់តែសោះ។ 

ដោយឡែកក្រោយពីបានធ្វើពិធីបុណ្យ ជូនលោកមានគុណរួចរាល់ហើយនោះ ស្រាប់តែអ្នកម្តាយជាទីស្រលាញ់របស់អ្នកនាង បានធ្លាក់ខ្លួនឈឺ ចូលសម្រាកមន្ទីរពេទ្យ ទើបតែធូរស្បើយបន្តិច​ ឥឡូវនេះស្រាប់តែមាន អ្នកវិភាគដ៏មហិមា នឹងកំពូលអ្នកថ្លៃថ្នូទាំងឡាយដែលមើលងាយខ្ញុំ អ្នកនឹងឈឺចាប់លើសខ្ញុំរាប់ពាន់មុឺនដង ព្រោះអ្នកដឹងតែបាន។

អ្នកនាងបានបង្ហោះសារយ៉ាងក្តៅស្លឹកត្រចៀកថា "(សូមផ្តាំទៅពួកនរកសុីក្បាលខ្លះដែលគិតរឿងអាក្រក់មកលើខ្ញុំ)

សឹងតែ១ឆ្នាំពេញខ្ញុំបានចំណាយពេលវេលាជាមួយរឿងដែលអាក្រក់អត់ប្រយោជ៍បំផុត ដែលខ្លួនឯងសឹងតែយោងខ្លួនមិនកើតផង តាមជួយគេជាង២ពាន់គ្រួសារ ហើយប្រឹងប្រែងជួយគេអស់ទាំងកិត្តិយស ខាតទាំងទ្រព្យធនយ៉ាងច្រើន ចុងក្រោយបានត្រឹមពាក្យក្បត់ នឹងសងមកវិញនូវភាពឈឺចាប់បំផុតក្នុងជីវិត

(អ្នកវិភាគដ៏មហិមា នឹងកំពូលអ្នកថ្លៃថ្នូទាំងឡាយដែលមើលងាយខ្ញុំ អ្នកនឹងឈឺចាប់លើសខ្ញុំរាប់ពាន់មុឺនដង ព្រោះអ្នកដឹងតែបាន) អ្នកមិនខ្វល់ថាគេខំប្រឹងប្រែងរហូតភ្លេចឳពុកម្តាយគេទេ អ្នកឯងមានដឹងថា ដោយសាររឿង១នេះ ខ្ញុំបានបាត់ឪពុកដ៏ល្អរបស់ខ្ញុំ ហើយសឹងតែបាត់ម្តាយ ១ទៀត បើជាគ្រួសារអ្នកតើអ្នកមានអារម្មណ៍បែបណា? ខ្ញុំពេលនេះសឹងតែលែងជាមនុស្សហើយ សូមឈប់ យកពួកខ្ញុំជាល្បែងទៀតទៅ ខ្ញុំឆ្អែតហើយ បើសិនអាចថយក្រោយខ្ញុំសុំមិនជួបមិនជួយពួកអ្នកទេ (បើខ្ញុំដឹងច្បាស់ថាអ្នកណា១ដែលកំពុងចោទគ្រួសារខ្ញុំទាំងងងិត ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ (ស្រុកមានច្បាប់)"។

ប្រភព៖ ខាត់ សុឃីម