បទថ្មីរបស់ ហេង ពិទូ ធ្វើឲ្យអ្នកគាំទ្រយំគ្រប់គ្នា កម្សត់ហើយឈឺចាប់ខ្លាំងទៀត ដល់ថ្នាក់ម្ចាស់បទស្រក់ទឹកភ្នែកពេលច្រៀង... (មានវិដេអូ)
ស៊ីហៀង
-

តារាចម្រៀងប្រុស លោក ហេង ពិទូ ជាតារាចម្រៀងម្នាក់ដែលមានសំលេងស្អកប៉ុន្តែលោកច្រៀងពិរោះខ្លាំងណាស់ ហេង ពិទូ ជាតារាម្នាក់ដែលទទួលបានការគាំទ្រខ្លាំងនិងមានប្រជាប្រិយខ្ពស់នៅក្នុងពេលបច្ចុប្បន្ននេះ ពីមុនលោក ហេង ពិទូ នៅក្នុងផលិតកម្ម ប៉ុន្តែក្រោយបាត់មុខមួយរយៈពេលធំមកក៏បានឃើញថាពេលនេះលោក​ ហេង ពិទូ​ បានចេញចម្រៀង original song ជាច្រើនបទហើយសុទ្ធតែជាបទពិរោះៗ និងទទួលបានការគាំទ្រខ្លាំងណាស់ពីទស្សនិកជន ។

យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាលោកបានចេញបទចម្រៀងមួយបទទៀតហើយដែលមានចំណងជើងថា គឺអូន​ [ it’s you ] គឺជាបទចម្រៀងមួយដែលកម្សត់និងបង្កប់ដោយក្តីឈឺចាប់របស់បុរសម្នាក់ បន្ទាប់ពីបាត់បង់មនុស្សជាទីស្រលាញ់ ដោយនារីម្នាក់នោះមានអ្នកថ្មី កាន់តែស្តាប់កាន់តែអន្លុងអន្លោចទៅតាមចម្រៀងហើយអាចនិងស្រក់ទឹកភ្នែកប្រសិនបើអ្នកស្តាប់ត្រូវរឿង ។

ដោយឡែកអ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺ លោក ហេង ពិទូ បានដាក់អារម្មណ៍ខ្លាំងណាស់នៅក្នុងការបកស្រាយនូវបទចម្រៀងមួយបទនេះរហូតធ្វើឲ្យលោកច្រៀងបណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ ពិតជាមិនគួរឲ្យជឿមែនថាលោកអាចធ្វើបានទេ ៕​

ចង់ដឹងថាបទនេះកម្សត់ខ្លាំងយ៉ាងណានោះសូមទស្សនាទាំងអស់គ្នា ៖