ក្តីរបស់ម៉ាក់ៗ! នឿយហត់ខ្លាំងប៉ុណ្ណា ឲ្យតែបានពរកូនប្រុស សំណព្វចិត្ត ម៉ាក់ ពិតមានក្តីសុខ និងមានសុភមង្គលខ្លាំងណាស់
ស៊ីហៀង
-

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញពីភាពផ្អែមល្អែម យ៉ាងកក់ក្តៅ ជាមួយគ្រួសារដ៏តូចមួយនេះ ដែលធ្វើឲ្យមហាជន ពិតជាច្រណែន និង Idol កញ្ញាខ្លាំងណាស់។

កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ហាក់មានទុក្ខសោកបន្តិចបន្តួច បន្ទាប់ពីបានឃើញសារលោកមានគុណ បង្ហោះឡើង តែក៏គ្រប់យ៉ាងក៏បានបញ្ចប់ទៅយ៉ាងរលូន និងស្ងប់ស្ងាត់ទៅវិញ ។

ដោយឡែកនៅពេលនេះ តារាស្រីរូបនេះ បានបង្ហាញពីភាពផ្អែមល្អែមជាថ្មីម្តងទៀត ដើម្បីឲ្យ Fan (ហ្វេន) បានឃើញ ថាក្តីសុខមួយនេះ មិនអាចយកលុយមកទិញបានឡើយ។ រូបភាពប៉ុន្មានសន្លឹករបស់កញ្ញា ជាមួយកូនប្រុស និងស្វាមី ។ ស្នាមញញឹមនៅពេលនេះ ពិតជាមានក្តីសុខខ្លាំងណាស់ គ្មានអ្វីមកជំនួសបាន​ ។

អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "មានតែពរម៉ូដហ្នឹងទេ បាននៅស្ងៀម  ហើយកូនត្រឹមតែ១០គីឡូកន្លះទេអ៊ុំពូមីងអើយ "។

នៅពេលដែលអ្នកធ្វើការនឿយហត់ ហើយបានមកពរកូននៅក្នុង ភាពហត់នឿយ ការឈឺចាប់ និងប្រែជាក្តីសង្ឃឹមថ្មី មិនអាចមានអ្វីមកប្រៀបផ្ទឹមបានឡើយ៕