មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំម្នាក់ បានធ្វើឲ្យនារីវ័យក្មេងម្នាក់ ស្លា ប់យ៉ាងអាណោចអាធម័ ចោលក្រុមគ្រួសារ ដោយសារតែ...
ស៊ីហៀង
- 3089

ខេត្តត្បូងឃ្មុំ៖ កាលពីវេលាម៉ោង២០ និង០៦នាទី យប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២០ នៅចំណុច មុខ KTV ហ្គោក្លឹប មន្រ្តីនរគបាលខេត្តត្បូងឃ្មុំម្នាក់ បានដកក ាំ ភ្លើង បា ញ់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ រហូតបាត់បង់ជីវិត ដែលហេតុការណ៍នេះបាន ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះថា ហេង សុខហ៊ាប អាយុ២០ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះថា មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

នៅមុនពេលកើតហេតុគេឃើញបុរសខាងលើ ជិះរថយន្តមួយគ្រឿងមកឈប់មុខ KTV ហ្គោក្លឹប អំឡុងពេលនិយាយគ្នា មិនដឹងថា អ្នកទាំងពីរនាក់បាននិយាយរឿងអ្វីនោះទេ ស្រាប់តែខាងប្រុសដកកាំភ្លើ ងចេញពីរថយន្ត បា ញ់លើនារីរងគ្រោះ ហើយក៏បើករថយន្តរត់គេចខ្លួន ។ ចំណែកនារីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។ ចំពោះករណីនេះត្រូវគេឲ្យដឹងថា ជាករណីគំនុំ ឬ រឿងស្នេហាត្រីកោណ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕