នៅសុខៗ ពេជ្រ ចរណៃ ស្រាប់តែកើតអារម្មណ៍អស់ភាពអត់ធ្មត់ ក៏បានបង្ហោះសាររៀបរាប់ពាក់ព័ន្ធ និងព្រះអង្គ ថៃ ចាន់ឡី បែបនេះថា...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ រឿងរ៉ាវរូបថតរបស់ព្រះសង្ឃ ថៃ ចាន់ឡី បានកំពុងតែមានកម្តៅនៅលើបណ្តាញសង្គមហ្វេសប៊ុក មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើរឿងមួយនេះយ៉ាងខ្លាំង បន្ទាប់ពីក្រសួងធម្មការ និងសាសនា បានប្រកាសថាកំពុងតែចាត់វិធានការទៅលើព្រះអង្គបន្ទាប់ពីរូបភាពរបស់ព្រះជាច្រើនសន្លឹកត្រូវបានគេយកទៅធ្វើការចែករំលែកពាស់ពេញបណ្តាញសង្គម ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់តារាសម្តែងស្រី ពេជ្រ ចរណៃ នៅមុននេះបន្តិច ដោយនាងបានធ្វើការរៀបរាប់និងភ្ជាប់មកជាមួយនិងរូបថតរបស់ព្រះអង្គ ថៃ ចាន់ឡី ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖« រឿងសង្ឃមិនល្អឈូឆរឆាប់ល្បី រឿងសង្ឃប្រពៃដូចជាស្ងាត់ឈឹង លោកជួយសង្គមគ្មានអ្នកចង់ដឹង ឬមួយខំប្រឹងពន្លិចសាសនា..? » ។

សូមបញ្ជាក់ផងដែរថា ព្រះតេជគុណ ថៃ ចាន់ឡី លោកមានចំណេះដឹងខ្ពង់ខ្ពស់ខ្លាំងណាស់ លោកតែងតែចូលរួមជាមួយក្រុម យុវជនក្នុងការជួយបង្ហាត់បង្រៀនច្បាប់ ដល់សិស្សតាមវិទ្យាល័យ និងតាមក្រុមផ្សេងៗ ចែករំលែកចំណេះដឹងពីច្បាប់ ដោយត្រូវចំណាយពេល និងកម្លាំងមួយថ្ងៃៗ និមន្តរាប់គីឡូដីដោយថ្មើជើង ជួនកាលក៏ជិះម៉ូតូឌុប ដើម្បីទៅសាលារៀន ៕ សូមទស្សនារូបភាពខាងក្រោម៖