ភ្នំពេញ៖ ភរិយារបស់លោកឧកញ៉ា ឌួង ឆាយ គឺជំទាវ ដេត ម៉ាលីណា ជាស្ត្រីឆ្នើមមួយរូប កំពុងកាន់កាប់អាជីវកម្មគ្រាក់ៗជាច្រើនលើផលិតផលគ្រឿងសម្អាង សម្ភារៈរបស់មនុស្សស្រី និងក្លឹបកម្សាន្ត ហើយថ្មីៗនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កោតសសើរពីរូបសម្រស់របស់លោកជំទាវសាជាថ្មី បន្ទាប់ពីលោកជំទាវបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើហ្វេសប៊ុកផេក ដោយប្ដូរស្ទីលផាត់មុខថ្មីបែបពណ៌ក្រហមស្រាលៗ លាយលឿងយ៉ាងឆើតឆាយ មើលទៅពិតជាស៊ីវីល័យទាក់ភ្នែកនិងស្ទាយទម្លាក់សក់បែបសុភាពរាបសាសាមញ្ញ ជាមួយនិងសម្លៀកបំពាក់ទាន់សម័យសាកសមជានារីខ្មែរ ដែលលាយលំជាមួយស្នាមញញឹមដ៏ស្រស់បំព្រងដែលនារីៗជាច្រើនប្រាថ្នាចង់បាន។
.jpg?1594397795)
ដោយយោងតាមគណនីហ្វេសប៊ុករបស់លោក ជំទាវផ្ទាល់ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួន ដល់មហាជនទូទៅជាពិសេសសុភាពនារីគ្រប់រូបថា “មនុស្សស្រីអាយុច្រើន ឬតិច នៅលីវ ឬមានគ្រួសារ មានកូនហើយរវល់ការងារក្រៅផ្ទះ និងក្នុងផ្ទះយ៉ាងណា ក៏កុំភ្លេចស្រឡាញ់ខ្លួនឯង គឺមិនត្រូវភ្លេចពេលវេលាធ្វើឱ្យខ្លួនឯងសប្បាយចិត្ត និងជាពិសេសត្រូវស្អាតគ្រប់ពេល រក្សាសម្រស់អ្នកឱ្យស្អាតពីក្បាលដល់ចុងជើង គឺជាសេចក្ដីសុខរបស់នារីគ្រប់គ្នា ចង់ស្អាតដើម្បីខ្លួនអ្នក មិនមែនស្អាតដើម្បីនរណាគេទេ” ៕
.jpg?1594397803)
.jpg?1594397803)
.jpg?1594397803)
.jpg?1594397803)
.jpg?1594397803)
.jpg?1594397804)
.jpg?1594397804)
.jpg?1594397804)
.jpg?1594397804)
.jpg?1594397804)