សម្ដេចតេជោ ហ៊ុន សែន ណែនាំប្រជាពលរដ្ឋ នៅជាប់ព្រុំដែន កម្ពុជា-ថៃ ជីកលេណដ្ឋានដើម្បីការពារខ្លួន...
ពីពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ សម្ដេចតេជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានលេីកឡេីងថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាលពីឆ្នាំ២០១១នោះទេ។
សម្តេច ណែនាំប្រជាពលរដ្ឋដូច្នេះ៖ «ជីកលេណដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ។»។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។