ភ្នំពេញ៖ តារាកំប្លែងដែលមានសម្រស់ស្អាត គួរឲ្យទាក់ទាញ និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ កញ្ញា វ៉ាន់ នីឡា ដែលក្តោបបានទីផ្សារយ៉ាងច្រើន មិនថាថតសំអាងការ ឬ ជាអ្នកលក់តាមអនឡាញ គឺកញ្ញា ពិតជាល្អណាស់។

តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN រូបនេះ ពិតជាមានទេពកោសល្យខ្លាំងណាស់ ព្រោះកញ្ញា ចូលជាតារាកំប្លែងតាំងពីវ័យក្មេងមក ជាមួយតារាចម្រៀង នាយ ចឺម ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។ ដោយឡែកកាលពីពេលថ្មីៗនេះ តារាកំប្លែងរូបនេះ បានបង្ហោះសារយ៉ាងចាប់អារម្មណ៍ពីការរៀបចំពិធីមង្គលរបស់ខ្លួនជាមួយនិងអនាគតស្វាមីថា "រៀបចំមង្គលការខ្នាតតូចមនុស្សពីគ្រួសារ ចុះ អុីនតាសុីវីល សល់លុយរកសុី អ្នកណាសើចយំកុំខ្វល់សំខាន់យើងមានសុភមង្គលសល់លុយ"។

បន្ទាប់ពីបង្ហោះសារហើយនោះ ឪពុករបស់តារាស្រីរូបនេះ លោកក៏បានបង្ហោះសារ" កូនស្រីរបស់គាត់អាចរៀបការបាន លុះត្រាតែស្ថានភាពអំណោយផល លែងភ័ យពីកូវីដ-១៩ ពិសេសរដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការឡើងវិញជាចំហដូចមុនបានហើយនោះ នឹងរៀ បចំតែម្ដង។ មិនអាចនិយាយមុនថា នឹងរៀបការនៅខែ១០ ឬចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បានទេ ព្រោះត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងសិន ព្រោះបើការទៅភ្ញៀវនៅតែបារម្ភកូវីដ-១៩នោះ យើងជាឪពុកម្ដាយក៏ មិនសប្បាយអស់ពីចិត្តដែរ ព្រោះថាធ្លាប់លើកពេលរៀបការនេះ ម្ដងហើយកាលពីខែ៥។ ពេលនេះកូនប្រុសស្រីទាំង២ ស្រលាញ់គ្នា ហើយចុះសម្រុងគ្នាល្អគ្មានបញ្ហាអីទេ។ តែស្ថានការណ៍កូវីដ-១៩ លែងជាបញ្ហាចោទទៀតហើយ គឺពួកគេទាំងពីរនឹងរៀបការតែម្ដង ព្រោះពេលនេះច្បាស់លាស់ជាមួយគ្នាហើយ"។














