សូមចូលរួមរំលែកទុក្ខផង! លោក ខឹម ឈុនវុធថា តារាចម្រៀងម្ចាស់បទ "ភ្នំទាបជាងស្មៅ " បានទទួលមរណ ភាពហើយ ដោយសារតែ...
ភ្នំពេញ៖ ពិតជាដំណឹងមួយសោកស្តាយ និងក្រៀមក្រំបំផុត ពេលបានទទួលដំណឹងថា ម្ចាស់បទ "ភ្នំទាបជាងស្មៅ"លោក ខឹម ឈុនវុធថា លោកបានទទួលមរណ ភាពហើយ នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០នេះ វេលាម៉ោង២និង២២នាទី ទៀបភ្លឺ ដោយរោគាពាធ គឺជំងឺគាំងបេះដូង។

ជាមួយគ្នានោះផងដែរ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារចូលរួមរំលែកទុក្ខ "ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!
ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក ខឹម ឈុនវុធថា តារាចម្រៀងម្ចាស់បទ "ភ្នំទាបជាងស្មៅ " និងជាម្ចាស់Studio ខឹម ឈុនវុធថា ដែលបានទទួលមរណភាព នៅវេលាម៉ោង ២:២២នាទី ទាបភ្លឺ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ(គាំងបេះដូង)។ "សូមវិញ្ញាណក្ខន្ធបងបានស្ងប់ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ"។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។