ភ្នំពេញ៖ លោក សែម សង្វាត ដែលត្រូវបានមហាជនស្គាល់ និងគោរពស្រលាញ់លោករូបលោក តាមរយៈបទចម្រៀងពិរោះៗជាច្រើនបទ ហើយលោកក៏ជាបុគ្គលម្នាក់ ដែលបានជួយដល់សង្គម ជួយដល់ជនទីទាល់ក្រជាច្រើនកន្លងមក។
តារាចម្រៀងរូបនេះ តាំងពីមានជំងឺជាប់កាយមក លោកបានព្យាបាលរកប្រាក់ តាមវិធីផ្សេងៗ ដើម្បីព្យាបាលខ្លួន និងចិញ្ចឹមក្រពះ ដែលកំពុងតែស្រែកឃ្លាន។ ទោះបីជាខ្លួនមានជំងឺយ៉ាងណា ក៏តារាចម្រៀងប្រុសរូបនេះ មិនដែលចុះចាញ់អ្វីទាំងអស់ គឺលោកខំប្រឹងលក់ផ្លែឈើតាមអនឡាញ ដោយមានផ្លែឈើស្រស់ៗ ផ្អែមឆ្ងាញ់ពិសារជូនបងប្អូនទាំងអស់គ្នា។
លោក សែម សង្វាត តារាចម្រៀងធ្លាប់មានឈ្មោះល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ និងអតីតសមាជិកក្រុម ក្រុម EV Bandបានបាត់មុខពីសិល្បៈយូរ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លីថា "មកៗបងអេីយ ហ្វេនៗមកជួយទិញផ្លែឈេីខ្ញុំផង គ្រាន់លុយមេីលជំងឺនឹងចិញ្ចឹមពោះ មកបងប្អូន 011663008/093591860"។







មានវិដេអូ៖