បងស្រីអូន ស្ទើរស្រក់ទឹក នឹកឃើញកាលគ្រាក្រខ្លាំងគ្មានលុយមួយរៀលក្នុងដៃ គេមេីលងាយណាស់យើង តែដល់ពេលមានលុយ មានឡាន មានផ្ទះ​ គេវាយតំលៃមិនល្អ ថាយើង...
-

មហាជនជាច្រើនប្រាកដជាបានស្គាល់បងស្រីចិត្តធម៏ និងជាបុគ្គលម្នាក់​ដែលបានជួយដល់ក្មេងស្រី រងគ្រោះដោយការពីសំណាក់ ឪពុក ឬអ្នកជិតខាង នៅក្នុងអង្គការអាហ្វីស៊ីប របស់បងស្រី ម៉ម សុម៉ាលី។

ជីវិតដែលធ្លាប់ឆ្លងកាត់នាពេលកន្លងមក ធ្វើឲ្យបងស្រី និងក្រុមគ្រួសារ ពិតជាមានការឈឺចាប់ ពីពាក្យមើលងាយ របស់មនុស្សដែលមានសណ្តានអាក្រក់នៅក្នុងខ្លួន ទោះបីជាយើងប្រឹងធ្វើល្អដាក់ប៉ុណ្ណា ក៏៏គេគិតមើលលើយើងអាក្រក់ដែរ ។ មនុស្សយើងម្នាក់ៗត្រូវតែចេះប្រឹងប្រែង លើកទឹកចិត្ត និងការព្យាយាម ទើបយើងអាចឈានដល់ភាពជោគជ័យ។ 

មនុស្សខ្លះចាំតែមើលពីអ្នកដទៃថាគេម្នាក់នោះ ជោគជ័យ ឬ ធ្លាក់ចុះដល់បាតដី អាងតែជាន់ពន្លិចបន្ថែម តែមនុស្សដូចជាបងស្រីអូន មិនឲ្យគេជាន់ដូចចិត្តនោះទេ ។ នៅថ្ងៃនេះ គឺបងស្រីអូន គាត់ក្លាយបុគ្គលម្នាក់ ដែលមានលុយ មានឡាន មានផ្ទះ ដូចអ្វីដែលគាត់បានកំណត់។ ទោះបីជាមិនទាន់បានដូចចិត្តដែល ចង់បានក៏ពិតមែន តែក៏ជាចំណែកមួយនៃភាពជោគជ័យរបស់គាត់ដែរ។ បងស្រីអូន និងប្រឹងប្រែង បន្ថែមទៀត ដើម្បីបានជួយដល់បងប្អូនដែលក្រីក្រ ចាស់ៗជរា និងមនុស្សជាច្រើនទៀត ដែលត្រូវការការជួយពីគាត់។

ដោយឡែកបងស្រីអូន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ យ៉ាងខ្លីថា "កាលខ្ញុំក្រខ្លាំងគ្មានលុយមួយរៀលក្នុងដៃ គេមេីលងាយខ្ញុំ។ ពេលខ្ញុំមានគ្រប់យ៉ាង គេវាយតំលៃខ្ញុំថាមិនល្អចេះមិនល្អចុះ ពេបជ្រាយខ្ញុំ សរុបទៅមនុស្សមានសណ្ដានអាក្រក់នៅក្នុងខ្លួនទោះយេីងឋិតក្នុងដំណាក់កាលណាក៏ចាំតែជាន់យេីងដែល មិនដែលមេីលយេីងក្នុងផ្លូវល្អ ឬសាទរយេីងទេ។មនុស្សអាក្រក់ ត្រូវទេបងប្អូន???"។