លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើរសូមឯកឧត្តម​ បណ្ឌិត​ អុិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវះ មេត្តាជួយរៀបចំថ្ងៃសងបុណ្យចូលឆ្នាំខ្មែរ ចន្លោះពីថ្ងៃ...
-

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធ​សហជីពជាតិ បានសូមអំពាវនាវដល់ ឯកឧត្តម​ បណ្ឌិត​ អុិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវះ មេត្តាជួយរៀបចំថ្ងៃសងបុណ្យចូលឆ្នាំដែលបានលើកកន្លងមក ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦​ ក្នុងខែសីហា​ ឆ្នាំ២០២០​ នេះ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសម្ព័ន្ធសហជីពជាតិ​ សូមអំពាវនាវដល់​ឯកឧត្តម​ បណ្ឌិត​ អុិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវះ មេត្តាជួយរៀបចំថ្ងៃសងបុណ្យចូលឆ្នាំដែលបានលេីកកន្លងមក​ ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦​ ក្នុងខែសីហា​ ឆ្នាំ២០២០​ នេះ​ ចំនឹងថ្ងៃដែលបងប្អូនកម្មករ-កម្មការិនីបានបេីកប្រាក់ឈ្នួលរួច​ ដេីម្បីផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់​មានសោរហ៊ុយធ្វេីដំណេីរទៅលេងស្រុកកំណេីត​ ។ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២០ ។ពីខ្ញុំ​ ហ្វា​ សាលី"៕

ប្រភព៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ