រដ្ឋបាលខេត្តកណ្តាល ចេញសេក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឲ្យអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់ នៅខេត្តកណ្ដាល បើកដំណើរការ ដោយ...
-

កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឲ្យអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅខេត្តកណ្ដាល បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ។

រដ្ឋបាលខេត្តកណ្តាលសូមជម្រាបជូនដល់ម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅខេត្តកណ្តាលឲ្យបានជ្រាបថា យោងតាមសេចក្តីប្រកាសព័ត៏មាន លេខ០៥  ប្រកព ចុះថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី រដ្ឋបាលខេត្តកណ្តាលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ​ ដែលម្ចាស់អាជីវកម្មត្រូវគោរពតាមការណែនាំ ដូចខាងក្រោម៖

១. ស្នើរសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ ខេត្តកណ្តាល

២. អនុវត្តឲ្យម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ ១៩ និងវិធានសុវត្ថិភាពរបស់ក្រសួងទេចរណ៍។

សេចក្តីដូចដែលបានជម្រាបជូនខាងលើ សូមម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ មេត្តាជ្រាបនិងចូលរួមអនុវត្តតាមសេចកត្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕