លួងអូនភ្លាម! គូរស្នេហ៍មួយគូរនេះ ពិតជាធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានភ្ញាក់ផ្អើល ព្រោះតែ.....
សីហា
-

អ្នក​ណា​ក៏​អាច​កើត​មានចិត្ត​ប្រច័ណ្ឌ​ដែរ គ្រាន់តែ​ការ​ប្រច័ណ្ឌ​បាន​សម្ដែង​ចេញ​មកខុស​ៗ​គ្នា ។ ជា​ការណ៍​ពិត​ការ​ប្រច័ណ្ឌ​របស់​បុគ្គល​មួយ​ចំនួន​ដែល​មានការ​យល់​ដឹង​ល្អ ហើយ​ចេះ​រក​ដំណោះស្រាយ​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ តែ​ជន​ខ្លះ​ទៀត​បែរជា​ប្រចណ្ឌ​ដោយ​ការ​គុំ​ទុក​ក្នុង​ចិត្ត មិន​ព្រម​ស្វែងរក​ដំណោះស្រាយ និង​អាច​ឈាន​ទៅ​ដល់​កើត​មាន​បញ្ហា​ផ្លូវចិត្ត និង​អាច​បង្កបញ្ហាខ្លះចំពោះអ្នកដទៃនិងខ្លួនឯង។

ជាការពិតណាស់ ប្រច័ណ្ឌរឿងស្នេហា ត្រូវបានផ្ដើមចេញ រវាងមនុស្ស២នាក់ នឹងចាប់ផ្ដើម មានភាពផ្អែមល្ហែម នាពេល ដែលពួកគេមានអារម្មណ៍ ស្រលាញ់ ស្មោះត្រង់ សម្រាប់គ្នាទៅវិញទៅមក។ យ៉ាងណាក្នុងរឿងស្នេហានេះ តែងមានភាពឈ្លោះប្រកែកគ្នា មិនខុសពីចានក្នុងរាវ ដោយម្នាក់ៗ ពិតមិនអាចដឹងពី ភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេនោះ នៅថ្ងៃមុខទៅជាយ៉ាងណាឲ្យប្រាកដនោះឡើយ។

យ៉ាងណាមិញ​នោះ យោងតាមគណនីហ្វេសប៊ុកឈ្មោះ បង ចិន ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិនធ្លាប់មានពីមុនមកទេ ដែលអ្នកលេងហ្វេសប៊ុកបង្ហោះសារយ៉ាងស្វិតបែបនេះ ប្រពន្ធងរង៉ក់ចង់ទៅជាមួយប្តី ក៏បង្ហាញអារម្មណ៍ខឹង ហើយឡើងពិដានផ្ទះ ហាហា នេះជាការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “តាមពិតអញ្ចឹងសោះចង់ដើរលេងមិនប្រាប់ប្តីទេចេះធ្វើអាវិធីចម្លែកៗអោយប្តីចង់លួសព្រលឹងហីៗៗៗៗអាសូរតែកូនពៅទៅ កូនបងសោះ”៕