តេីបងប្អូនយល់ទេ? នៅសុខៗ ស្រាប់តែលោក ករុណា ពេជ្រ មានអារម្មណ៏​ នឹកប៉ាខ្លាំងណាស់ ទោះបីជារាល់ថ្ងៃនៅក្បែរ​ ប៉ាក៏ដោយ...
-

ភ្នំពេញ៖ បងប្អូនជាច្រើនប្រាកដជាបានជ្រាបខ្លះ ពីការឈឺរបស់លោកប៉ា លោកករុណា ពេជ្រ ដែលរាល់ថ្ងៃលោកមិនអាចដើរបានដូចមុន ព្រោះតែស្ថានភាពជំងឺ ។ ក្នុងនាមជាកូនប្រុសល្អម្នាក់ និងជាមនុស្សម្នាក់ដែលគោរព ស្រលាញ់លោកស្មើរជីវិត ។ លោក ករុណា ពេជ្រ បានលះបង់គ្រប់យ៉ាង​ ដើម្បីឲ្យលោកមានគុណ បានធូរស្បើយពីជំងឺ មិនថា ការមើលថែ ឬ ថវិការ ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកក៏បានបង្ហោះសារយ៉ាងខ្លីដែលពោលពេញទៅដោយអត្តន័យ លើបណ្តាញសង្គម ហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន ស្ទើរស្រក់ទឹកភ្នែកទៅហើយ។ រាល់ថ្ងៃនៅក្បែរ​ ប៉ា​ ប៉ុន្តែ​មានអារម្មណ៏​ នឹកប៉ា ពាក្យមួយឃ្លានេះ បើសិនជាអ្នកធ្លាប់ជួបហេតុការណ៍ដូចលោក ករុណា ពេជ្រ លោកអ្នកនឹងយល់ច្បាស់។

ជាក់ស្តែងលោក ករុណា ពេជ្រ បានបង្ហោះសារថា "យូរៗ​ម្តង​ ក៏មានអារម្មណ៏បែបនេះ..  រាល់ថ្ងៃនៅក្បែរ​ ប៉ា​ ប៉ុន្តែ​មានអារម្មណ៏​ នឹកប៉ា.....​ !!!!! តេីបងប្អូនយល់ទេ..??"។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍អាណិត និងគោរពស្រលាញ់ និងសូមជូនពរឲ្យលោកពូឆាប់ជាសះស្បើយដូចដើមវិញ ៕