អតីតតារាសម្តែងនិងចម្រៀង លោក ហង្ស ឈា ដែលកំពុងគ្រប់គ្រងមុខជំនួញ​ ដល់ទៅ២នៅក្នុងដៃនោះ ស្រាប់តែប្រកាសកាត់បន្ថយបុគ្គលិកពាក់កណ្តាល ដោយសារតែបញ្ហា...
ស៊ីហៀង
-

អតីត​តារាសម្តែង និងចម្រៀងលោក ហង្ស ឈា ដែលបច្ចុប្បន្នកំពុងតែរស់នៅសហរដ្ឋអាមេរិក និងកំពុងតែគ្រប់គ្រងមុខជំនួញ​ មួយចំនួននោះ បានប្រកាសកាត់បន្ថយបុគ្គលិកពាក់កណ្តាល ដោយសារបញ្ហាជំងឺកូវីដ ១៩។

បញ្ហាដ៏ធំមួយនេះ បានធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើន នៅសហរដ្ឋអាមេរិក ត្រូវជួបនូវបញ្ហា ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។ អតីតតារាសម្តែងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់របស់លោកថា " វាគឺជាការពិត នេះគេហៅថាសង្រ្គៀមលោកត្រជាក់ សូម្បីតែខ្ញុំក៏ត្រូវបន្ថយអ្នកធ្វេីការរហូតដល់៥០% ដែរ។ 

សូមអានអត្ថបទដែលបានពីរការចែករំលែកពីបងប្អូនយេីងដូចខាងក្រោម ៖

Rolls-Royce កាត់បន្ថយបុគ្គលិកចំនួន 8,000 នាក់

Pizza Hut បានប្រកាសក្ស័យធន,

Cirque de Soleil បានប្រកាសក្ស័យធន,

Victoria's Secret បានប្រកាសក្ស័យធន,

ZARA បានបិទហាងចំនួន ១២០០ កន្លែង

ក្រុមហ៊ុន La Chapelle បិទហាងចំនួន ៤៣៩១ កន្លែង

Chanel ត្រូវបានផ្អាក

Hermes ត្រូវបានផ្អាក

Patek Philippe បញ្ឈប់ការផលិត

ក្រុមហ៊ុន Rolex បានបញ្ឈប់ការផលិត

ឧស្សាហកម្មប្រណីតរបស់ពិភពលោកបានបញ្ឈប់ផលិតកម្ម

ក្រុមហ៊ុន Nike មានទឹកប្រាក់សរុបចំនួន ២៣ ពាន់លានដុល្លារអាមេរិកដែលត្រៀមសម្រាប់ការបញ្ឈប់ដំណាក់កាលទី ២

មិនចាំបាច់និយាយអំពីការធ្វើដំណើរ,។ ស្ថាបនិកក្រុមហ៊ុន Airbnb បាននិយាយថាដោយសារតែការរីករាលដាលនៃជំងឺ ធ្វើអោយការខិតខំប្រឹងប្រែងរយៈពេល ១២ ឆ្នាំត្រូវបានបំផ្លាញក្នុងរយៈពេល ៦ សប្តាហ៍។

សូម្បីតែ Starbucks ក៏បានប្រកាសថា "នឹងបិទហាងចំនួន ៤០០ ជាអចិន្ត្រៃយ៍"។ ក្រោមភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ក្រុមហ៊ុន និងម៉ាកយីហោ ជាច្រើនកំពុងប្រឈមមុខនិងវិបត្តិនៃការបរាជ័យ!។ ៥ ខែនៃការរាតត្បាតប្រជាជន ៧៨០ លាននាក់ជំពាក់បំណុលហើយក្រុមហ៊ុនរាប់ម៉ឺនក្រុមហ៊ុនបានក្ស័យធន។ ប្រសិនបើក្រុមហ៊ុនរបស់អ្នកនៅតែដំណើរការ ហើយមិនមានការកាត់ប្រាក់ខែរឺបញ្ឈប់បុគ្គលិកទេ សូមមេត្តាមើលថែក្រុមហ៊ុនរបស់អ្នកអោយបានល្អ។ ហើយមនុស្សកំពុងប្រឈមមុខនឹងជំងឺរាតត្បាតដែលមិនអាចគ្រប់គ្រងបាន។

គួរបញ្ជាក់ផងដែរថា ដោយសារតែស្ថានភាពសេដ្ឋជាប់គាំង​ លោក ហង្ស ឈា ដែលរាល់ថ្ងៃគ្រប់គ្រងអាជីវកម្មដល់ទៅ២ តែដោយសារតែបញ្ហា កូវីដ ១៩ បានធ្វើឲ្យលោកត្រូវបន្ថយអ្នកធ្វេីការរហូតដល់៥០%។ បុគ្គលិករបស់លោក មានចំនួនប្រមាណ​ជាង ៦០នាក់ មក​នៅ​ត្រឹម​ជាង ៣០នាក់​ប៉ុណ្ណោះ ដើម្បី​សម្រាល​ការ​ចំណាយ។ ជំនួញ​២​ លោក ហង្ស ឈា ដែល​លោកកំពុង​គ្រប់​គ្រង​នៅ​ក្នុង​ដៃ​នា​ពេល​បច្ចុប្បន្ន ទី​១​ជំនួញ​ហាង​លក់​ភេសជ្ជៈ​យីហោ Boba Tea និង​ទី​២ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បម្រើ​សេវាកម្ម​ពលកម្ម​សម្រាប់​តម្រូវ​កិច្ចការ​ងារ​ផ្សេង​ៗ។

ប្រភព៖​ Hang Chear